««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

គ្រោះ​ថ្នាក់​ចរាចរណ៍​ឡាន​ដឹក​គ្រញូង​បុក​ស្មាសវី គួរ​ឲ្យ​ញាក់​សាច់

កាល​ពីថ្ងៃទី ០៣ ខែ មិនា ឆ្នាំ២០១៤ វេលា​ម៉ោង​ប្រ​ហែល១២.០០ នាទី មានគ្រោះ​ថ្នាក់ ចរាចរណ៏ មួយ​នៅ​លើ កំណាត់ ផ្លូវ ៧៨A បង្ករឡើង​ដោយ​រថយន្ត​ដឹកឈើ​គ្រ​ញូង ម៉ាកកាមរីពណ៏ ស្ករ ពាក់ស្លាកលេខ កំពង់ចាម 2A.15.83 បាន​បើកបុក​ម៉ូតូម៉ាក ស្មាសវី ពាក់ស្លាកលេខ ក្រចេះ 1C.10.74 ចំពី​ក្រោយ​យ៉ាងពេញទំហ៊ឹងនៅចំណុចមុខ វត្តភ្នំស្វាយ ក្នុងភូមិ ភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុង បានលុង   ខេត្តរតនគិរី ហើយបានអូសម៉ូតូតាំងពីមុខវត្តរហូត
ដល់មុខ​សាលា​បឋម​សិក្សាទេស​អន្លុង (ប៊ូថង) ចំងាយ​ប្រហែល​ជាង​មួយ​គីឡូម៉ែត្រ។

ជនរងគ្រោះឈ្មោះ សារឿន ប៉ូច ភេទ បុ្រស អាយុ ២១ឆ្នាំជនជាតិ ឡាវ សញ្ជាតិខ្មែរ បានផ្លោងចញពីម៉ូតូចម្ងាយ ប្រាំម៉ែត្រ ចំណែកជនបង្ករឈ្មោះឡាំង បិន ភេទ ប្រុស អាយុ ២៨ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ មាន  សួង ភេទ ប្រុស អាយុ  ២០ ឆ្នាំព្រមទាំងរថយន្តបង្ករត្រូវ បានសមត្ថកិច្ចអធិការក្រុងបានលុង នាំយកទៅអធិការរដ្ឋាន ក្រុងបានលុង ដើម្បីបំពេញបែបបទ បញ្ជូនទៅអោយជំនាញការិយាល័យចរាចរណ៏ខេត្ត ។

ចំពោះ ឈើក្រញូង និង ឈើធ្នុង ដែលនៅក្នុងរថយន្តត្រូវបានសមត្ថកិច្ចនគរបាល ក្រុង បានលុង ជញ្ជូនយកចេញ ពីរថយន្តទុកនៅក្នុង អធិការរដ្ឋាននគរបាលក្រុងបានលុងហើយបញ្ជូន តែរថយន្ត និងជនបង្ករទាំងពីទៅអោយ ការិ យាល័យជំនាញ ។

ចំណែកឈើទាំងនោះ  មិនដឹងជាសមត្ថកិច្ចនគរបាលក្រុងបានលុង បំរ៉ុងយកទៅទីណា រឺ ដោះស្រាយយ៉ាងណាទេ ពីព្រោះសមត្ថកិច្ចនគរបាលក្រុងបានលុងមានការលាក់បាំង និង មិន ចង់សហការជាមួយអ្នកសារពត៌មាន ៕

2014_03_04a 2014_03_04b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.