««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ព្រៃឈើ​រលាយ ឫគង់វង្ស ស្ថិត​លើដៃ​សមត្ថកិច្ច

រតនគិរី ៖ ព្រៃឈើ​នៅ​ខេត្តរតនគិរី​សព្វថ្ងៃ​មិនលើស២-៣ឆ្នាំទៀតទេ និងរលាយ​ហិនហោច​អស់ហើយ ព្រោះនៅ​ក្នុងខេត្ត​រតនគិរី​អ្នករកស៊ី​បទល្មើស​គឺសុទ្ធតែ​ជា​មន្ត្រី អ្នកមាន​អំណាចទាំងអស់ មិនមាន​ប្រជាពលរដ្ឋ​​អាចរក​ស៊ី​បាន​ទេ ។ ហើយរាល់​ការ​បង្ក្រាបម្តងៗបង្ក្រាបបានតែកំប៉ិកកំប៉ុកប៉ុណ្ណោះ រួចហៅទូរទស្សន៍ និងការសែតជួយផ្សាយ​ឡង់សេ ពីស្នាដៃរបស់ខ្លួន។

ដោយមើឃើញពីភាពអសកម្មរបស់សមត្ថកិច្ច​ក្នុងខេត្តរតនគិរីសព្វថ្ងៃនេះ ​ទើបក្រសួង​មហាផ្ទៃ​ចាត់តាំងកម្លាំង​បង្ក្រាប​​ មួយក្រុម ​មានចំនួន ១២ នាក់ ដឹកនាំដោយលោក វរៈសេនីយ៍ឯក ទូច យុទ្ធា ផ្នែកបង្ក្រាបបទលើ្មស សេដ្ឋ កិច្ច ក្រសួងមហាផ្ទៃចុះបង្ក្រាបនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨និង១៥នាទីយប់ នៅលើទួលបឹង កំសាន្ត បានរថយន្តដឹកឈើធ្នុងស៊េរីទំនើប២គ្រឿង ម៉ាកធុនត្រាពណ៌ស គ្មានស្លាកលេខ និង១គ្រឿង ពណ៌ស្ករ ពាក ់ស្លាកលេខ ភ្នំពេញ2X-1087 ដែលឈើទាំងពីររថយន្តមានចំនួន៩៤ដុំ និងអ្នកបើកបររថយន្តដឹកឈើចំនួន ៤ នាក់ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ទាំងឈើ និងអ្នកបើកបរកំពុងស្ថិតនៅ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការ។

ចំណែកម្ចាស់ឈើពិត ប្រាកដពុំត្រូវសមត្ថកិច្ច ទំលាយ ឲ្យដឹងឈ្មោះ ឡើយ ៕

ដោយ សំណាង

preychher_ratanakkiri1 wood_ratanakkiri1

M2U01301_x264.mp4_000007800

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.