««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ស្នាដៃ​បង្ក្រាប​គ្រឿង​ញៀន​របស់​កង​រាជ​អាវុធ​ហត្ថខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែង ៖ គ្រឿងញៀនសព្វថ្ងៃ កំពុង​តែវាយលុក​ចូលកម្ពុជា​តាម​ចក្រព្រំដែន កម្ពុជា-ឡាវ  ស្ទើរាល់ថ្ងៃ  ដែល​ពង្វក់ ស្មារតីយុវជនខ្មែរឲ្យភ្លើតភ្លើន  ភ្លេចភ្លាំងការសិក្សា និងនាំឲ្យប្រព្រឹត្តបទល្មើសផ្សេងៗ ។   ជាក់ស្តែង ក្នុងរយៈ ពេលប៉ុន្មានខែ កន្លងមកនេះ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លង ដែន  បាន ជាបន្តបន្ទាប់តាមរយៈការផ្តល់បទសំភាសន៍របស់លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែង  លោក វរសេនីយ៍ឯក  អៀង  វ៉ាន់ឌី  បានឲ្យសារព៌ត័មានអព្យាក្រឹតដឹងដែរថា ៖ ខ្ញុំវរៈសេនីយ៍ឯក អៀង  វ៉ាន់ឌី  មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏ដូចជាកម្លាំងកងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែងទាំងអស់  ដោយមានការយក ចិត្ត ទុកដាក់ដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍  សៅ  សុខា  អគ្គមេបញ្ជាការរង  កងយោធពលខេមរភូមិន្ទ  និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  ស្តីពីការបង្ក្រាបរាល់ បទល្មើសគ្រឿងញៀន ដែលហូរចូល ប្រទេស កម្ពុជា  ឯកឧត្តម  បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាត់ បង្រ្កាបឲ្យបានបញ្ហាគ្រឿងញៀន  ដែល ធ្វើចរាចរណ៍ចូលមកប្រទេសកម្ពុជា ។  ខេត្តស្ទឹងត្រែង  ចាប់តាំងពីពេលខ្ញុំបាទ ចូលកាន់តំណែង មេបញ្ជាការកង រាជ អាវុធហត្ថខេត្តស្ទឹងត្រែងរហូតមកដល់ពេលនេះ  យើងខ្ញុំបានបង្រ្កាបករណីជួញដូរចែកចាយគ្រឿងញៀន បាន ចំនួន ០៥ ករណីធំៗ    ឃាត់ខ្លូនជនល្មើសសរុបចំនួន ០៦ នាក់, ប្រុស ០៥ នាក់, ស្រី ០១ នាក់,  ជនជាតិឡាវ ០៣ នាក់ប្រុស, ជនជាតិខ្មែរ ០៣ នាក់ប្រុស និង ០២ ស្រី ០១ និងថ្នាំញៀនប្រភេទ  មេតំហ្វេតាមីន ( ICE ) ចំនួន ៣១៨៧,៦ ក្រាម  និងមេតំហ្វេតាមីនគ្រាប់ ( WY )  ចំនួន ១៣៩៨៧ គ្រាប់ ៖
នៅថ្ងៃទី ៣០  ខែតុលា  ឆ្នាំ ២០១៣  នៅចំណុច  អូរពងមាន់  សង្កាត់  ស្ទឹងត្រែង  ក្រុងស្ទឹងត្រែង  ខេត្តស្ទឹងត្រែង ។ ( ឃាត់ខ្លួនប្រុស ០១ នាក់ ខ្មែរ )
– នៅថ្ងៃទី  ១៣  ខែតុលា  ឆ្នាំ ២០១៣  នៅចំណុចផ្លូវបំបែក  វ៉ើនខាំ  ភូមិអូរស្វាយ  ឃុំអូរស្វាយ  ស្រុក ថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែង ។ ( ឃាត់ខ្លួន ០២ នាក់ ឡាវ )
– នៅថ្ងៃទី  ០៥  ខែកុម្ភៈ  ឆ្នាំ ២០១៤  នៅចំណុច  វ៉ើនញ៉ុង  ភូមិព្រះរំកិល  ឃុំ ព្រះរំកិល  ស្រុក ថាឡាបរិវ៉ាត់  ខេត្ត ស្ទឹងត្រែង ។ ( ឃាត់ខ្លួនស្រី ០១ នាក់ខ្មែរ )
– នៅថ្ងៃទី  ១៥  ខែមិនា  ឆ្នាំ ២០១៤  នៅចំណុចដុងក្រឡ  សង្កាត់សាមគ្គី  ក្រុងស្ទឹងត្រែង  ខេត្តស្ទឹងត្រែង ។ ( ឃាត់ ខ្លួន ០១ នាក់ ខ្មែរ )
– បច្ចុប្បន្ន នៅថ្ងៃទី ២៥  ខែមេសា  ឆ្នាំ ២០១៤នេះ  គឺនៅចំណុច ភូមិ ណាអូង  ឃុំស្រែសំបូរ  ស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង ។ ហើយក៍បានឃាត់ខ្លួនជនល្មើសសរុបបានចំនួន ០៦ នាក់, ប្រុស ០៤ នាក់, ស្រី ០១ នាក់, ជន ជាតិ ឡាវ ០៣ នាក់ុំ ជនជាតិខ្មែរ ០៣ នាក់ និងថ្នាំញៀនប្រភេទ  មេតំហ្វេតាមីន    ( ICE )ចំនួន ៣១៨៧,៦ ក្រាម និង មេតំហ្វេតាមីន WY ( គ្រាប់ )ចំនួន ១៣៩៨៧គ្រាប់ ។  ជាក់ស្តែង បច្ចុប្បន្ន  បានឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ ឈ្មោះ  ស៊ុំ វាំងញ៉ាក់ស៊ុំនី  ភេទ ប្រុស  ជនជាតិ ឡាវ អាយុ ៤២ ឆ្នាំ  មុខរបរ កសិករ  រស់នៅភូមិ  ប៉ាកសង  ស្រុក សាខន  ខេត្ត សុវណ្ណ  ប្រទេសឡាវ ។

ចំពោះករណីជួញដូរគ្រឿញៀននេះ  ខ្ញុំបាទប្តេជ្ញាបន្តធ្វើការបង្រ្កាបជាបន្តបន្ទាប់ដូចភ្លៀងរលឹម ។
ដោយ ៖ សេរី

apk2014_04_26a

20140426_102017 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.