««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ចាក់សោរ​បង្ខាំង​មនុស្ស​ពេញ ១​យប់ ១​ថ្ងៃ អាជ្ញាធរ​ថា ជា​រឿង​ជម្លោះ​បងប្អូន​

​កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ មានការ​ចាក់សោរ​បង្ខាំ​ង​មនុស្ស​ទុកចោល​នៅ​រានហាល​មុខផ្ទះ​ជាន់​ទី ២ ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ ១៥១ ផ្លូវ ១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី ១ ខណ្ឌដូនពេញ ។ ទង្វើ​នេះ បង្កឡើង​ដោយ ក្រុមគ្រួសារ​បងប្អូន និង​ម្តាយ​ព្រួត​គ្នា ធ្វើបាប​មកលើ​ជនរងគ្រោះ​ដែល​ស្ត្រីភេទ​ទន់ខ្សោយ ។ ចំណែក​អាជ្ញាធរ ទោះបីជា​មាន​ប្រជាពលរដ្ឋ ដែល​មាន​ក្តី​អាណិត​ជន​រង​គ្រោះ​បាន​ទៅ​រាយការណ៍​ដល់​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី ១ ប៉ុន្តែ ក្រុម​សមត្ថកិច្ច​ទាំងនោះ មិន​អើពើ​ឡើយ ចាត់ទុក​ជា​រៀង​កំប៉ិចកំប៉ុក​តែប៉ុណ្ណោះ ។​

​ទង្វើ​អសកម្ម​របស់​អាជ្ញាធរ​ផ្សារ​ថ្មី​ទី ១ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​រិះគន់​យ៉ាងខ្លាំង​ថា អសមត្ថភាព ក្នុង​ការការពារ និង​ថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាក់ស្តែង​ស្ត្រី​រងគ្រោះ​ដែល​គេ​ស្គាល់ឈ្មោះ ជិន សុ​ភី​ណា ត្រូវបាន​ភាគី​ក្រុម​បងប្អូន និង​ម្តាយ​នាំគ្នា​ព្រួត​វាយ​ធ្វើបាប​ថែមទាំង​ចាក់សោរ បង្ខាំង​ទុក​នៅ​កណ្តាលវាល​រានហាល ជាន់​ទី ២ ក្តី​ក៏​អាជ្ញាធរ​មិន​អើពើ​ឬ​យក​ភ្នែក​មើល​នោះ​ឡើយ ។​

​លើសពីនេះ ក្រុម​អាជ្ញាធរ​សមត្ថកិច្ច​ទាំងនេះ បាន​ប្រើ​ពាក្យសម្តី​មើលងាយ​ដល់​ភាគី​ជនរងគ្រោះ​ថា ជា​មនុស្ស​មិន​គ្រប់​សតិ​ទៅវិញ ហើយ​ថែមទាំង​និយាយថា គឺថា​ការយល់ច្រឡំ​គ្នា​រវាង​ភាគី​ម្តាយ និង​កូន​ក្នុងការ ចាក់សោរ​ទ្វារ​តែប៉ុណ្ណោះ ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះក្តី អាជ្ញាធរ​ត្រូវ​តែ​ចាត់វិធានការ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ពួកគាត់ មាន​ទុក្ខ​លំបាក ជាក់ស្តែង​ស្ត្រី​រងគ្រោះ ជិន សុ​ភី​ណា ត្រូវបាន​ក្រុមគ្រួសារ​បងប្អូន ចាក់សោរ​បង្ខាំង​ពេញ ១​យប់​១​ថ្ងៃ ហើយ​នោះ ក៏​អាជ្ញាធរ​មិន​អើពើ និង​ដោះស្រាយ​នោះឡើយ ដោយ​គ្រាន់តែ​ចាត់ទុក​ជា​រឿង​ជម្លោះ​ក្នុង​ក្រុមគ្រួសារ ទៅវិញ ។​

​ភាព​អសកម្ម​របស់​អាជ្ញាធរ​នគរបាល​ផ្សារ​ថ្មី​ទី ១ ត្រូវបាន​ប្រជាពលរដ្ឋ​ភាគច្រើន​រិះគន់​យ៉ាង​ចំៗ​ថា អសមត្ថភាព​ក្នុង​ការដឹកនាំ​ក៏ដូចជា ការការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ។ ពួកគាត់​រាយការណ៍​បញ្ហា​អ្វី​មួយ​បាន ត្រឹម​ស្តាប់​ពី​ត្រចៀក​ឆ្វេង​ចេញទៅ​ត្រចៀក​ខាងស្តាំ ដែល​ទង្វើ​នេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ និង​ទំនុកចិត្ត​លើ​អាជ្ញាធរ​ផ្សារ​ថ្មី​ទី ១ តែម្តង​៕

2014_10_23a

ស្រី្តរងគ្រោះ​ឈ្មោះ ជិន សុភីណា ដែល​ត្រូវ​បង​ប្អូន​ព្រួត​វាយឲ្យរបួស កាល​ពីថ្ងៃទី ០៤ មិថុនា ឆ្នាំ​២០១៣ កន្លងមក

2014_10_23a (1)

ក្រោយពីវាយ​ឲ្យរបួស​ហើយ ក្រុមគ្រួសា​ររបស់ស្រ្តី​រងគ្រោះចាក់សោរ​មិនឲ្យឡើងផ្ទះ​ រយៈពេលជិត​ ០៧ ខែ ដេក​នៅលើ​គម្របលូ​ខាងក្រោយផ្ទះ ច្រក​ផ្លូវ​ដឿងហែម ជាមួយ​កូនស្រី អាយុជិត ៥ ឆ្នាំ ទើបតុលាការចេញ​ដីកា​សំរេចលេខ ១២ ក្រ v បស ចុះថ្ងៃ​ទី ៣១ តុលា របស់សាលាឧទ្ធរណ៍ ​សំរេចឲ្យ​ឡើងរស់​នៅលើ​ផ្ទះនោះ​ជា​ធម្មតាវិញ នៅថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០១៣

2014_10_23b 2014_10_23b (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.