««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

សមត្ថកិច្ច​ចាប់បាន​តែ​អ្នកសារព័ត៌មាន ប៉ុន្តែ​មេ​ឈ្មួញ​រកស៊ី​ខុសច្បាប់​មិន​ដែល​ចាប់បាន​

​ការវាយប្រហារ​មកលើ​អ្នកសារព័ត៌មាន​ពី​សំណាក់​ក្រុម​កម្លាំង​សមត្ថកិច្ច និង​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់ មួយចំនួន​បាន​នឹង​កំពុងតែ​កើតមានឡើង​យ៉ាង​គឃ្លើន​ជា​ហូរហែ​នៅតាម​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា  ដោយ​ចោទប្រកាន់​អ្នកសារព័ត៌មាន​បាន​ប្រព្រឹត្ត​អំពើ​ខុស​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ហើយ​ដាក់បន្ទុក​ចាប់ខ្លួន​តែម្តង ។ ម្យ៉ាង​ទៀត​ក្រុម​ឈ្មួញ​រកស៊ី​អំពើ​ទុច្ចរិត​មួយ​ចំនួន​បាន​បញ្ជា​ឱ្យ​ពួក​បរិវា​របស់​ខ្លួន​ចាំ​ស្ទាក់​វាយ និង​បាញ់​សម្លាប់​មកលើ អ្នកសារព័ត៌មាន​ដោយ​ឥត​ញញើត​ដៃ​ផងដែរ ។​

​ជាមួយគ្នានេះ កាលពីពេល​កន្លង​ទៅ​មាន​អ្នកកាសែត​មួយរូប​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា តាំង ទ្រី ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឱ្យ​អង្គភាព​មួយ​ក្នុង​ស្រុក​ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ព្រួត​គ្នា​ដេញ​បាញ់សម្លាប់ យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​ជាទីបំផុត ដោយ​មិន​ញញើត​ច្បាប់​នោះឡើយ ។​

​ចំណែក​កម្លំង​សមត្ថកិច្ច​វិញ ក៏​តែងតែ​ព្យាយាម​តាម​ប្រមាញ់​អ្នកសារព័ត៌មាន​ក្នុង​លេស​មួយ​ចោទ​អ្នកយក ព័ត៌មាន​ថា ប្រព្រឹត្ត​អំពើ​ខុស​វិជ្ជាជីវៈ ហើយ​ធ្វើការ​ចាប់​ឃាត់ខ្លួន ដោយ​សំអាង​លើ​ពាក្យបណ្តឹង​របស់​ភាគី​មួយទៀត ថា បាន​គំរាមកំហែង​ជម្រិត​ទារប្រាក់​មកលើ​ពួកគេ ។ ប៉ុន្តែ​ការចោទប្រកាន់​របស់​ពួកគេ​ទាំងនេះ សមត្ថកិច្ច​មិន​ទាន់ បាន​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឱ្យបាន​ដិត​ដល់​នៅ​ឡើយ​ផង ស្រាប់តែ​បញ្ជា​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ភ្លាមៗ​ដូចជា មាន​គំនុំ​គុំគួន​ពី​ពេល​ណា​មក​អញ្ចឹង ។​

​ទន្ទឹមនឹងនេះ ទង្វើ​របស់​សមត្ថកិច្ច​ដែល​បាន​ធ្វើ​ការបង្ក្រាប​ពួក​រកស៊ី​ខុស​ច្បាប់​កន្លងមក មិនដែល​ឃើញ​ចាប់ បាន​មេ​ឈ្មួញ​មក​ផ្តន្ទាទោស​នោះ​ទេ គឹ​បានត្រឹមតែ​ចាប់​បាន​ឈើ ឬ​របស់របរ​ដែល​ខុសច្បាប់​នោះ​តែប៉ុណ្ណោះ ។ ដូច្នេះ ភាពកម្សោយ​របស់​សមត្ថកិច្ច​ក្នុងតាម​ចាប់ខ្លួន​មេ​ឈ្មួញ​រកស៊ី​ខុស​ច្បាប់ម​កកាត់ទោស​នោះ ហាក់បីដូចជា ចេតនា​មួយ របស់​សមត្ថកិច្ច​ដែល​បណ្តោយ​ឱ្យ​ពួកគេ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ទទួលបាន​សំណែន​ពី​ពួក​ឈ្មួញ ទាំងនោះ ឬ​មួយ​យ៉ាងណា​នោះទេ  ? តែបើ​អ្នកសារព័ត៌មាន​ពេល​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​ពួក​បទល្មើស ហើយ​ត្រូវបាន​គេ​ចោទប្រកាន់​នោះ សមត្ថកិច្ច គឺ​ធ្វើ​ការចាប់ខ្លួន​ភ្លាមៗ​តែម្តង ។​

​ជាក់ស្តែង​មាន​អ្នកកាសែត​ពីររូប​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទឹកដី​ខេត្ត​ក្រចេះ ដែល​ត្រូវបាន​គេ​ដឹងថា ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ខេត្ត​ដទៃទៀត ត្រូវបាន​សមត្ថកិច្ច​ក្នុង​ខេត្ត​នោះ ធ្វើការ​ចាប់ខ្លួន​ដោយ ចោទថា បាន​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈ​របស់​ខ្លួន ។ ប៉ុន្តែ​ធាតុពិត​មិនដឹងថា ពួកគេ​ប្រព្រឹត្ត​ខុស​ពិត​មែន​ឬ​មួយ​យ៉ាងណា នោះទេ ?

​ទង្វើ​របស់​សមត្ថកិច្ច​ដែល​តែងតែ​ចោទប្រកាន់​មកលើ​អ្នកសារព័ត៌មាន នា​ពេលកន្លងមក គឺ​វា​ធ្វើឱ្យ​ជះ ឥទ្ធិពល​ដល់​អ្នកកាសែត​ដ៏ទៃទៀត មាន​អារម្មណ៍​ខ្លាចរអា​ក្នុង​ការចុះ​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​ដែល​ប្រព្រឹត្ត​បទ ល្មើស​តាម​បណ្តា​ខេត្ត​នានា ។​

​ជា​ការពិត​ណាស់​មាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន មែន ហើយ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ វា​ជា​ការត្រឹមត្រូវ​តាមផ្លូវ​នីតិវិធី​ច្បាប់ ។ ប៉ុន្តែ​បើសិនជា​អ្នកព័ត៌មាន​មិនបាន ប្រព្រឹត្ត​ខុស​ហើយ​សមត្ថកិច្ច​ចាប់ខ្លួន​ដែរនោះ វា​រឿង​អយុត្តិធម៌​ជាទីបំផុត ។ ហើយ​បើ​សមត្ថកិច្ច​មាន​ឧត្តមគតិ​ក្នុង ការអនុវត្តន៍​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​នោះ អស់លោក​សមត្ថកិច្ច​គួរ​ណាស់​ចាប់​ទាំង​ពីរ​នាក់ ទាំង​ឈ្មួញ​រកស៊ី​ឈើ​ខុស ច្បាប់ និង​អ្នកកាសែត​ដែល​ប្រព្រឹត្ត​ខុស​នោះ អាហ្នឹង​បាន​គេ​ថា អស់លោក​ធ្វើ​ការត្រឹមត្រូវ​តាមច្បាប់ ។ ប៉ុន្តែ​រយៈពេល​កន្លងមក​អស់លោក​សមត្ថកិច្ច​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ​របស់​ង​ស់លោក ហើយ​ចាត់​ទុក​អ្នក រកស៊ី​ខុសច្បាប់​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្លួន​ថែមទៀត​ផង ។​/ ដោយ​ ៖ សំណាង​

 

statement_CCJ1

letter_01

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.