សំណង់អគារលក្ខណៈជាផ្ទះល្វែងដ័ធំស្កឹមស្កៃមួយកន្លែងកំពុងតែឈរបង្អួតរាងដល់ក្រសែភ្នែកប្រជាពលរដ្ឋ ដែលបានធ្វើដំ ណើរឆ្លងកាត់នៅទីនោះ ដោយអ្នកខ្លះកោតសរសើរថា ជាអគារដ៏រឹងមាំ ហើយអ្នកខ្លះទៀតធ្វើការ វិភាគថា តើសំណង់អគារមួយនេះសាលាក្រុងបានចេញច្បាប់អនុញ្ញាតឱ្យសាងសង់ឬមួយយ៉ាងណា ?
ជាក់ស្តែងសំណង់អគារដែលបានឈរបង្អួតរាងដល់ភ្នែកមហាជនអស់ពេលជាច្រើនឆ្នាំមកហើយនោះ ពិតជាគ្មានច្បាប់ អនុញ្ញាត ឱ្យសាងសង់នោះទេ ព្រោះបើវិភាគពិនិត្យមើលទីតាំងនេះ ជាដីរបស់មួយចំណែកជាដីចំណី ថ្នល់ទាំងស្រុង រឿងអី បានជាម្ចាស់ សំណង់ហ៊ានមកសាងសង់ទាំងបំពានបែបនេះ ។
ម្ចាស់សំណង់ដែលសាងសង់លើដីចំណីផ្លូវមានឈ្មោះថា សូ សំណាង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី បានមកសាងសង់លើរំលោភចំណីផ្លូវ ហើយរស់នៅយ៉ាងត្រជាក់ចិត្តដោយឥតមានកម្លាំង ស្ថាប័នពាក់ព័ន្ធណាមួយមកសួរនាំ ឬទប់ស្កាត់នោះឡើយ ។
សំណង់អគារលក្ខណៈផ្ទះល្វែងដ៏ធំមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ដែលជា កម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ សូ សំណាង មានតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ។
ដោយសំអាងខ្លួនមានតួនាទី និងឋានៈ បុណ្យស័ក្តិធំដែរ ពិសេសជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទៀតនោះ ទើប ទៅសាងសង់ផ្ទះនៅលើចំណីថ្នល់ ដែលជាផ្លូវសាធារណៈ ទោះបីជាដឹងថា វាខុសនឹងច្បាប់ក៏ដោយ ។
តាមសំដីប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ សុំមិនបញ្ចោញឈ្មោះបានប្រាប់ឱ្យដឹងថា អគារមួយកន្លែងនេះ គឺពិតជាសាងសង់ នៅលើចំណីថ្នល់មែន ហើយម្ចាស់សំណង់ចេះតែហ៊ានសាងសង់ទៀត ដោយឥតញញើត និងច្បាប់បន្តិចសោះ ។ គាត់ក៏បាន បញ្ជាក់បន្ថែមទៀតថា ធម្មតាបើសិនជាប្រជាពលរដ្ឋសាមញ្ញ គ្មានបុណ្យស័ក្តិ គ្មានខ្សែរយៈ និងខ្នងបង្អែកនោះ ពិតជាមិនហ៊ាន មកសាងសង់នៅលើដីចំណីថ្នល់នេះទេ ។
ដូច្នេះម្ចាស់សំណង់មួយនេះ ប្រហែលជាមនុស្សមិនធម្មតាឡើយ ទើបក្រុមគ្រួសាររបស់គាត់អាចរស់ នៅបានដោយ សុខស្រួល បែបនេះ ។ ចំពោះសំណង់ដែលសាងសង់គ្មានច្បាប់នេះ ភ្នាក់សារព័ត៌មានយើងបានចុះសាកសួរដល់ទីតាំងផ្ទាល់ដើម្បីឱ្យម្ចាស់ សំណង់ធ្វើការបកស្រាយបំភ្លឺក្នុងរឿងនេះ ក៏ត្រូវម្ចាស់សំណង់បានឆ្លើយប្រាប់ដល់ភ្នាក់ងារយ៉ាងខ្លីថា “ចាំសាលាក្រុងវ៉ៃចោល ថ្ងៃណាវ៉ៃថ្ងៃហ្នឹងទៅ” ។ ចំណែកឯមន្ត្រីយាមច្រកទ្វារសាលាក្រុងក៏បានទូរស័ព្ទសាកសួរដល់ម្ចាស់សំណង់ផងដែរ ហើយ ត្រូវគេឆ្លីយថា “ពិតជាគ្មានច្បាប់មែន” ។
ដូច្នេះតាមការអះអាងរបស់ម្ចាស់សំណំង់ រឿងហេតុអ្វីបានជាសាលាក្រុង បណ្តែតបណ្តោយឱ្យសំណង់ខុស ច្បាប់មួយនេះ នៅ តែបន្តបង្អួតរាងដល់ភ្នែកមហាជនតទៅទៀតនោះ ។ ឬក៏អាជ្ញាធររួមនឹងស្ថាប័នដែលពាក់ព័ន្ធត្រូវដង ត្រូវផ្លែគ្នា ទើបចេះតែ ស្ងាត់ៗ មិនអើពើ ទោះបីដឹងថា វាខុសនឹងច្បាប់ទាំងស្រុងក៏ដោយ ៕