««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

មនុស្ស​វៀច​ទេវតា​តម្រង់ មនុស្ស​ត្រង់ ទេវតា​កាច់​!

ខេត្ត​មណ្ឌល​គី​រី ៖ លោក ញ៉ែម វណ្ណី ត្រូវ​បាន​របូត​ពី​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០១៥ ។​

​ការ​របូត​ពី​តំណែង​របស់​លោក ញ៉ែម វណ្ណី ដែល​ក្រុម​មន្ត្រី​របស់​លោក ញ៉ែម វណ្ណី ដែល​ក្រុម​មន្ត្រីប៉ូលិស​នៅ​ខេត្ត​មណ្ឌល​គីរិ ហៅថា ជា ស្នងការ ស្លូត នោះ ត្រូវបាន​ប្រភព​អះអាងថា គាត់ ញ៉ែម វណ្ណី មិន​អាច​ទប់​នឹង​អំណាច​ទឹក​លុយ​និង​ខ្សែ​បក្ខពួក ដែល​ជា​ទម្លាប់​និង​វប្បធម៌​អាក្រក់ របស់​សង្គម​ខ្មែរ បច្ចុប្បន្ន​ឡើយ ។​

​ក្រុម​ប៉ូលិស​បានឲ្យដឹងថា អ្នក​ដែល​ទៅ​ជំនួស​កន្លែង​លោក ញ៉ែម វណ្ណី គឺ​លោក តូច យ៉ុន ដែល​ជា​ស្នងការរង​បច្ចុប្បន្ន ដែល​ក្រុមប៉ូលិស​អះអាងថា ជា​បុរស​ពិសពុល​បំផុត ដែល​ធ្លាប់​យក​ឈ្មោះ ប៉ូលិស​នៅ​ស្នងការដ្ឋាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង តាម​កំចាត់​លោក ញ៉ែម វណ្ណី ជា​យូរណាស់​មកហើយ ។​

​ក្រុម​ប៉ូលិស​ដែល​ហាក់ដូចជា​អស់សង្ឃឹម នៅពេល​លឺថា លោក តូច យ៉ុន ត្រូវបាន​ថ្នាក់លើ​តែងតាំង​ឲ្យធ្វើ​ជា​មេ​របស់​ពួកគេ​នៅ​ថ្ងៃនេះ បាន​ទម្លាយ​ឲ្យដឹងថា អ្វី​ដែល​បុរស តួ​ច យ៉ុន អាច​យក​តំណែង​លោក ញ៉ែម វណ្ណី បាន​ដោយ​ជោគជ័យ​នោះ ដោយសារ​តែ​បុរស​រូប​នេះ មាន​ខ្នង (​ខ្សែ​) យ៉ាង​ក្រាស់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ និង​រដ្ឋលេខាធិការ​ម្នាក់​ដែល​មាន​ឥទ្ធិពល​នៅ​ក្រសួង​មហាផ្ទៃ ។​

​គួរបញ្ជាក់​ថា កន្លងមក លោក ញ៉ែម វណ្ណី ត្រូវបាន​បុគ្គល​ដែល​ជា​ស្នងការរង​មួយចំនួន រកស៊ី​ជាមួយ​ពួក​ឈ្មួញ​ឈើ​មួយ​ចំនួន​បាន​យកឈ្មោះ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ចោទ​ថា លោក ញ៉ែម វណ្ណី ពុករលួយ បក្ខពួកនិយម ធ្វើការ​គ្មាន​តម្លាភាព​ជា​ដើម ដើម្បី​ឲ្យ​ថ្នាក់លើ​តំណែង​លោក ញ៉ែម វណ្ណី តាម​មហិច្ឆតា​អាក្រក់​ជួរជាតិ​របស់ខ្លួន ។ ប៉ុន្តែ​ធាតុពិត ជា​ល្បិច​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ ធាតុ​ពិត​គឺ​លោក ញ៉ែម វណ្ណី គឺ​ជា​ស្នងការ​ស្លូតបូត​ម្នាក់ ដែល​ភាសា​ខ្មែរ​និយាយ​ថា «​ស្លួត​ស្លាប់​» នោះ សុខចិត្ត​មិន​មាត់​មិន​ក គិតតែ​ពី​ធ្វើការ​ដោយ​ស្មោះត្រង់ ទើប​បណ្តោយ​ឲ្យ​អំពើអាក្រក់​កំចាត់​អំពើ​ល្អ​បាន ។​

​ក្រុម​ប៉ូលិស​និយាយថា កន្លងមក លោក តូច យ៉ុន ធ្លាប់​ត្រូវបាន​ប្រភព​ទម្លាយ​ឲ្យដឹងថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ជនជាតិ​វៀតណាម និង​ទទួល​សំណូក​ពី​ពួក​ទាំងនោះ​ទៀត​ផង ។ បញ្ហា​នេះ យើង​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក តូច យ៉ុន បានទេ ៕

 

samnang

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.