««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

មានតែ​នាយ​ឧត្តមសេនីយ៍ សៅ សុខា តែ​ម្នាក់​គត់ ដែល​អាច​ធ្វើ​ការវះកាត់​លើ​មេ​ឈ្មួញ​ឈើ ឈ្មោះ គង់ ក្រឹ​ង បាន​

ក្រចេះ ៖ បុរស​ឈ្មោះ គង់ ក្រឹ​ង ដែល​អ្នក​ខេត្តក្រចេះ ស្គាល់​ជា​ទូទៅ​ថា ជា​ឧកញ៉ា​ដ៏​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ សម្បត្តិ​មហាសាល របស់​កម្ពុជា ស្ថិត​ក្នុង​អង្គ​ភាពជា​ទាហាន​ពាក់​ផ្កាយ​មួយ​នៃ​វរៈ​ការពារ​ព្រំដែន​លេខ ២០៤ នោះ កំពុង​ត្រូវបាន​គេ​ពិពណ៌នា​ថា រកស៊ី​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ ក្នុងខណៈដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ កំពុង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​កំណែទម្រង់​ស៊ីជម្រៅ អមពី​ការការពារ​បរិស្ថាន​ព្រៃឈើ រហូត​សម្តេច​បញ្ជា​ឲ្យ​លោកនាយ​ឧត្តមសេនីយ៌សៅ សុខា មេ​ប៉​អឹម​ផ្ទៃ​ប្រទេស បាញ់​គ្រាប់​រ៉ុក្កែត ដល់​ឈ្មួញ​ឈើ​ថ្លើមពាសមេឃ​ទាំងឡាយណា ដែល​ហ៊ាន​ល្មើស​នឹង​បទបញ្ជា​របស់​សម្តេច​ទៀតផង ។​

​បច្ចុប្បន្ន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​នៃ​ខេត្ត​ដែល​សម្បូរ​ព្រៃឈើ​មួយ​នេះ គ្មាន​អ្នកណា​មួយ​ដែលថា មិន​ស្គាល់ ឧកញ៉ា ក្រឹ​ង នោះទេ ហើយ​ថែមទាំង​គោរព​វន្ទា​ហៅ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​នេះ​ថា​ជា​មេៗ​ទៀតផង ។​

​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​ទាំងមូល​កំពុង​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា មិនយូរ​មិនឆាប់​ទេ ខេត្ត​នេះ​នឹង​វិនាស​ហិនហោច​ដល់​ឫសគល់​នូវ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ដ៏​មានតម្លៃ ហើយ​មនុស្ស​ជំនាន់​ក្រោយៗ​ពិតជា​លែង​ស្គាល់​ប្រភេទ​ឈើ​ទៀតផង ។​

​មាន​ការផ្តល់​ព័ត៌មាន​មក​ថា សព្វថ្ងៃនេះ បុគ្គល​ឈ្មោះ គង់ ក្រឹ​ង ហៅ ឧកញ៉ា ក្រឹ​ង កំពុង​ចេញមុខ​យ៉ាង​ចំហរ​មិន​មាន​ការ​កោតក្រែង ឬ​ខ្លាចញញើត​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ទាំងអស់ ដោយសារ​សមត្ថកិច្ច​ជំនាញ​និមួយៗ​ក្លាយទៅជា​អ្នក​ចាំ​ទទួលយក​ប្រាក់​ខែ​របស់ គង់ ក្រឹ​ង អស់​ទៅហើយ ។​

​មានការ​ចោទសួរ​ថា ចុះបើ​បុគ្គល​ឈ្មោះ គង់ ក្រឹ​ង ដែល​មាន​តួនាទី​ជា​អនុ​វរៈ​ការពារ​ព្រំដែន​លេខ ២០៤ ហើយ​បែរជា​រកស៊ី​ឈើ​ខុសច្បាប់​បែបនេះ តើ​សមត្ថកិច្ច​ខាង​ណា​ជា​អ្នក​បង្ក្រាប​សមត្ថកិច្ច​ដូចគ្នា ។

​បញ្ហា​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្រគល់​ដាវ​អាជ្ញាសឹ​ក​ទៅ​ឲ្យ​នាយ​ឧត្តមសេនីយ៍ សៅ សុខា រួចទៅហើយ ដូច្នេះ​រៅង​កាប់ឬ​មិន​ហ៊ាន​កាប់ មានតែ​លោក​នាយ​ឧត្តមសេនីយ៍តែ​ម្នាក់គ​ត់ ដែល​អាច​វះកាត់​ទៅលើ​មេ​ឈ្មួញ​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្ត​ក្រចេះ​នេះ​បាន ៕

 

kkk1

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.