««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

​ហ៊ូ​វ ជី​វ៉ៃ មេ​បំផ្លាញ​ព្រឈើ​ប្រចាំ​ខេត្ត​រតនគីរី លេចមុខ​ជាថ្មី ក្រោយ​នាយករដ្ឋមន្ត្រី​ប្រកាសឲ្យ​ឈប់​កាប់​

​រតនគិរី ៖ របរ​រកស៊ី​ឈើ​ខុសច្បាប់ គឺជា​មុខរបរ​យ៉ាង​កាក់កប និង​ឆាប់​មានបាន​បំផុត​ក្នុងពេល​បច្ចុប្បន្ន បើទោះជា​មាន​ការប្រកាស​ឲ្យ​តាម​ចាប់ខ្លួន​ឈ្មួញ​ឈើ​ធំៗ ពី​សំណាក់​សម្តេច​ប្រមុខ​រដ្ឋាភិបាល ក៏​មិន​ត្រូវបាន​ឈ្មួញ​រកស៊ី​ឈើ​ទាំងពួង​ទាំងឡាយ​មានការ​រាថយ​ឡើយ ។​

​ជាក់ស្តែង ឈ្មួញ​ឈើ​១​រូប​ដែល​គេ​ស្គាល់​ថា ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ហៅ (​អា​វ៉ៃ​) ដែល​មាន​តួនាទី​ជា​មន្ត្រី​ប៉េអឹម ទោះបី​មួយរយៈ​មុន​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​អំពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ស៊ីជម្រៅ ឆ្លង​ទៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ​យ៉ាងណាក៏ដោយ ក៏​មិន​ត្រូវបាន​ច្បាប់​ព្រៃឈើ​របស់​ក្រសួង​កសិកម្ម ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចាត់ការ​តាម​ផ្លូវច្បាប់​ម្តងណា​ឡើយ ។​

​ផ្ទុយទៅវិញ គេ​សង្កេតឃើញ​មន្ត្រី​ជំនាញ​ខ្លះ​បញ្ចេញ​អាកប្បកិរិយា​គោរព​ខ្លបខ្លាច ទៅ​ទទួល​យក​ស្រោមសំបុត្រ​ពី​ជន​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​នេះ​យ៉ាង​ត្រេកត្រអាល ។ មាន​ការកត់សម្គាល់ថា បើ​គ្មាន​ការ​បើកដៃ ពី​សំណាក់​លោក​ខេត្ត​នេះ​ផ្ទាល់​នោះ គឺ​ព្រៃឈើ​នៅក្នុង​ខេត្ត​រតនគីរី​មិន​ហិនហោច​នោះដែរ អាំ​ច​និយាយបាន​ថា​គឺជា​សុភាសិត «​ច្រវ៉ា​ចិញ្ចឹមឆ្តោ​» ឬ​វប្បធម៌ «​ឯក​រក​ចិញ្ចឹម​អញ អញ​ការពា​រឯង​» យ៉ាង​ដ​ច្នេះ​ដែរ ។​

​ថ្មីៗ​នេះ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ បាន​លេចមុខ​ជាថ្មី​ម្តងទៀត នៅក្នុង​ទឹកដី​ខេត្ត​រតនគីរី​ក្នុង​លក្ខណៈ​ជា​មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដូច​មុន​ដដែល ដែល​មាន​ការ​អះ​អាំង​ថា មិន​ងាយ​នឹង​ធ្វើ​ជននេះ​បែក​ឡើយ ដោយ​គេ​អាងខ្នង​មាន​មេ​អឹម​ខេត្ត​និង​មេ​ខេត្ត​រតនគីរី​កាង​ជាប់ មិន​អាច​នរណា​ប៉ះពាល់​បាន​ដាច់ខាត ។​

​ហ៊ូ​វជី​វ៉ៃ បាន​ដាក់​ខែ​តាំង​ពី​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ រហូត​ដល់​អ្នកសារព័ត៌មាន​រាប់​តាំងពី​ទូរទស្សន៍ និង​អ្នកយកព័ត៌មាន​ប្រចាំខេត្ត គ្មាន​ចន្លោះ​ឡើយ ។ បញ្ហា​នេះ ត្រូវបាន​អ្នក​ខេត្ត​នៅ​រតនគីរី​ធ្វើការ​ចោទសួរ​ថា តើ​ព្រៃឈើ​នៅក្នុង​ខេត្ត​ទាំងមូល​មាន​តែ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​បក្ខពួក​ប៉ុណ្ណោះ​ទេ ដែល​មាន​សិទ្ធិ​កាប់បំផ្លាញ​លក់​ធ្វើ​មាន​ធ្វើ​បាន​នោះ ៕

 

i1711vai12

nvai1 nvai2 nvai13

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.