««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

តើវាសនា​ឈើ​នៅ​អន្លង់វែង ស្ថិត​ស្ថេ​ដល់​ពេល​ណា ក្រោម​ស្នាដៃ​ក្រុុមហ៊ុន សុខ សំណាង

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន សុខ​សំណាង របស់​មេឈ្មួញ ដុះស្លែម្នាក់ កំពុងធ្វើ សកម្មភាពដឹក ជញ្ជូនឈើខុស ច្បាប់យ៉ាង អនាធិបតេយ្យ បំផុត នៅភាគខាង ជើង បឹងទន្លេសាប ដោយ ជ្រកក្រោម ស្លាកក្រុម ហ៊ុនសម្បទាន ហើយ រាល់ សកម្មភាព ដែលក្រុមហ៊ុននេះ បាន ប្រព្រឹត្ត គឺផ្ទុយទៅនឹងបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល គេមិនដែលឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធាន ការបង្ក្រាបភាពអនាធិបតេយ្យរបស់ក្រុមហ៊ុន សុខ សំណាង នេះម្តងណាឡើយ ។

តាមសេចក្តីរាយការណ៍ព័ត៌មានពីខេត្តសៀមរាប បានឱ្យដឹងថា ក្រុមហ៊ុន សុខ សំណាង បច្ចុប្បន្ននេះ កំពុងប្រមូលទិញ ឈើ ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចយ៉ាងអនាធិបតេយ្យហើយដឹកជញ្ជូនយកទៅចែកចាយក្នុងខេត្តសៀមរាប និងខេត្តបន្ទាយ មាន ជ័យ រាប់សិបឆ្នាំមកហើយ គឺសកម្មភាពនេះផ្ទុយពីគោលការដីសម្បទាន ជាគោលការណ៍របស់ក្រុមហ៊ុនទាំងអស់ ដែលបាន ទទួលដីសម្បទានពីរដ្ឋាភិបាលត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា ជាពិសេសបទបញ្ជាលេខ ០១ បើមិនដូច្នេះទេ រដ្ឋាភិ បាលនិងដកហូតដីសម្បទានទាំងនោះមកវិញ ។

ជាធម្មតាក្រុមហ៊ុនសុខ សំណាង បានដឹកជញ្ជូនឈើចេញពីចំណុចអន្លង់វែង ដោយមានការឃុបឃិតគ្នាជា មួយជំនាញ រដ្ឋ បាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ្ឌ ហើយក្រុមហ៊ុន សុខ សំណាង នោះ បានប្រើប្រាស់អាជ្ញាប័ណ្ណ ក្រុមហ៊ុនសម្បទាន យ៉ាង តិចចំនួន ៥ សម្រាប់បម្រើឱ្យសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ។

ប្រធានក្រុមហ៊ុន សុខ សំណាង ដែលគេទទួលស្គាល់ថា ជាមេឈ្មួញឈើដុះស្លែម្នាក់ដែល គ្មាននរណាហ៊ានប៉ះ ពាល់ហើយ គាត់មានក្រុមហ៊ុនសម្បទានជាច្រើននៅក្នុងដៃ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។ មានន័យថា ក្រុមហ៊ុនណា មួយជាប់ការអង្កេត តាម ដានពីមន្ត្រីជំនាញ និងសមត្ថកិច្ចគាត់នឹងផ្អាកការប្រើប្រាស់ឈ្មោះ ក្រុមហ៊ុននោះមួយរយៈ ពេលសិន ដោយយកឈ្មោះ ក្រុមហ៊ុនផ្សេងមកប្រើប្រាស់ជំនួសវិញ ។

អាចបញ្ជាក់បានថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមហ៊ុន សុខ សំណាង មានភាពអនាធិបតេយ្យបំផុត ប៉ុន្តែមិន ដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបង្ក្រាបឱ្យស្របតាមបទ បញ្ជាលេខ ០១ នោះទេ ។ ដើម្បីរួមចំណែកការអនុវត្ត បទបញ្ជាលេខ ០១ ឱ្យមានប្រសិទ្ធភាពខ្ពស់មន្ត្រីជំនាញ ក៏ដូចជា សមត្ថកិច្ចពាក់ ព័ន្ធគួរតែឆ្លៀតឪកាសតាមត្រួតពិនិត្យ សកម្ម ភាពរបស់ក្រុមហ៊ុនសុខសំណាងជាបន្ទាន់ ព្រោះក្រុមហ៊ុនមួយនេះ កំពុងបង្កើតឱ្យមានភាពអនាធិបតេយ្យខ្លាំងបំផុត ដូចដែល ប្រជាពលរដ្ឋមួយចំនួនបានចាត់ទុកថា ក្រុមហ៊ុន សុខ សំណាង នេះ គឺជាប្រភពបង្កើតឱ្យមានបទល្មើសព្រៃឈើ ធំបំផុត នៅ​កម្ពុជា ៕

apk2014_01_24b apk2014_01_24c

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.