««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ហ៊ូ​វជី​វ៉ៃ អាច​ឡើង​ជា​ឧកញ៉ា ម្នាក់ទៀត​ក្នុង​របរ​រកស៊ី​ឈើ​ខុសច្បាប់ ! អង្គភាព​ប្រឆាំង​អំពើពុករលួយ ជ្រាប​ទេ !

បន្ទាប់​ពី​ការរៀបរាប់​ឈ្មោះ ឧកញ៉ា រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​ប្រចាំ​ស្រុក​ខ្មែរ មានដូចជា​ឧកញ៉ា ទ្រី ភាព ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា ល័​ក្ស ។​ល​។ និង ។​ល​។ រួចមក បច្ចុប្បន្ន បុគ្គល​មួយ​រូប​ទៀត ដែល​កំពុង​លេចមុខ​លេច​មាត់​ប្រចាំ​ខេត្ត​រតនគិរី ខេត្ត​សម្បូរ​ព្រៃឈើ​នោះ គឺ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ហៅ អា​វ៉ៃ ដែល​មិន​យូរ​មិនឆាប់ បុរស​រកស៊ី​ឈើ​ម្នាក់នេះ ត្រូវបាន​គេ​ប្រមើល​មើល​ឃើញ​ថា អាច​នឹង​ត្រូវបាន​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន ។ ព្រោះ​មាន​ទឡ្ហីករណ៍​ជាច្រើន​ណាស់​មកហើយ ឲ្យតែ​អ្នក​មាន​ពូកែ​កាប់​ឈើ ជួញដូរ​ឈើ ជៀស​មិន​ផុត​នឹង​ទទួល​បាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​នោះទេ ។ ដូច​ករណី​បុរស​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ នេះ​ជាដើម មិនទាន់​ដឹង​ស្អី​ផង មាន​ពួក​អា​ម៉ី​អា​ថោង​របូតមាត់​ហៅ​លោក​ឧកញ៉ាៗ រួច​បាត់​ទៅ​ហើយ ។​

​តាមពិតទៅ ហ៊ូ​វ ជី​វ៉ៃ មិនមែន​ជា​មនុស្ស​មាន​ឥទ្ធិពល​ប៉ុន្មាន ដូច​ឧកញ៉ា​ធំៗ ដែល​បាន​រៀបរាប់​ខាងលើ​នោះទេ ប៉ុន្តៃ​រាល់​ការចេញ​ឈើ​ម្តងៗ គឺ​ឈើ​របស់ ហ៊ូ​វ ជី​វ៉ៃ បាន​ទៅ​ដល់​ទឹកដី​វៀតណាម ដោយ​សុវត្ថិភាព មិន​ដែល​ជួប​ឧបសគ្គ​តាមផ្លូវ​ម្តងណា​ឡើយ អាច​ជា​សេណា​រី​យ៉ូមួ​យ​ដែល​គេ​បាន​រៀបចំ​ឡើង ក្រោម​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​តនៃ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដេល​មាន​ការពាក់ព័ន្ធ ។​

​ព័ត៌មាន​ដែល​យើង​បាន​ទទួល​ចេញពី​ខេត្ត​រតនគិរី គឺ​ថា​អ្វី​ដែល​ហ៊ូ​វ ជី​វ៉ៃ ឈ្មួញ​រកស៊ី​ឈើ​បាន​យ៉ាង​រលូន​បែបនេះ ដោយសារតែ​មាន​ខ្នងបង្អែក​យ៉ាង​ធំ​សម្បើម​ដែល​នោះ គេ​បាន​ចង្អុល​ចំ​ឈ្មោះ មេ​ប៉េអឹម​ខេត្ត និង​លោក​មេ​ខត្ត​នេះ តែម្តង គឺជា​បងប្អូន​ធម៌​នឹង​គ្នា ។ បើ​យ៉ាង​ដូច្នេះ​មែន ល្មម​ដល់​ពេល​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ទទួលបញ្ជា​ពី​សម្តេច​តេជោ នាយក​រដ​មន្ត្រី​បើក​ការ​ស៊ើប​អង្ក​ត​ទៅ​លើ បុរស​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​បក្ខ​បាន​ហើយ ។ ព្រោះថា របរ​រកស៊ី​វា​មិន​អាច​លាក់​ក្នុង​ហោប៉ៅ​ដូច​គ្រឿងញៀន បាន​នោះទែ ។

​ម្យ៉ាងវិញទៀត សូម​លោក​នាយ​ឧត្តមសេនីយ៍ ចាត់​កំលាំង​ស៊ើប​មើល​ជីវភាព ហ៊ូ​វ ជី​វ៉ៃ មើល​ថា តើ​មួយខែៗ​បាន​លុយ​មក​ពី​ណា ចំណាយ​រាប់ម៉ឺន​ដុល្លារ​បង់​ឲ្យ​អាជ្ញាធរ រួម​ទាំង​អ្នកសារព័ត៌មាន​ក្នុងស្រុក​នោះ ។​

​យើង​សូម​និយាយ​ខ្លីៗ​ប៉ុណ្ណឹង​សិន​ចុះ ស្តី​អំពី​របរ​រកស៊ី​ឈើ​របស់ ហ៊ូ​វ ជី​វ៉ៃ នៅពេល​មាន​ព័ត៌មាន​លំអិត យើង​នឹង​រៀបរាប់ឲ្យ​បាន​ពិស្តារ រួម​ទាំង​ជើងកាង​នៅ​ពីក្រោយ ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ងាយស្រួល​អង្គភាព​អូស​ក ជន​នេះ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្មែរ​តទៅទៀត ៕

 

hisecellyomyentieng

i1711vai12

nvai1 nvai2 nvai13

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.