««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

បណ្ណាល័យ ១​កន្លែង​ឈ្មោះ ហៀ សៀវ​ខេង កំពុង​រំលោភ​បិទផ្លូវ និង​យក​ឌឿងហែម​ធ្វើ​អាជីវកម្ម​ផ្ញើ​ម៉ូតូ​

ម្ចាស់​ទីតាំង​មួយកន្លែង ដែល​មានឈ្មោះ​ថា បណ្ណាល័យ ហៀ សៀវ​ខេង ស្ថិតនៅ​ផ្លូវ​១៥៤ ផ្ទះ​លេខ​១៥១ ក្នុង​ទឹកដី សង្កាត់​ផ្សារ​ថ្មី ១ ខណ្ឌដូនពេញ ក្រោយ​ផ្សារ​ទំនើប​សូរិយ៉ា កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​រអ៊ូរទាំ​ថា បាន​រំលោភ​យក ផ្លូវ​ច្រកចេញចូល ១​កន្លែង ដែល​ជា​ផ្លូវចេញចូល​ជា​សាធារណៈ​យក​ទៅ​ធ្វើជា​កន្លែង ដាក់​សៀវភៅ​ដែល​ជា​ការ​រាំងខ្ទប់​មិនឱ្យ អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​បាន​ឡើយ ។ ក្នុងនោះ​លោក ហៀ សៀវ​ខេង ក៏​បាន​រំលោភ​យក​ផ្លូវ​ឌឿងហែម ១​កន្លែង​ទៀត ធ្វើជា​កន្លែង​ផ្ញើ​ម៉ូតូ យ៉ាង​រំភើយ​ដែល​គ្មាន​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ណា អើពើ ចំពោះ​ករណី​ខុស​ច្បាប់​ទាំង​ងងើល​នេះឡើយ ។​

​បញ្ហា​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ បាន​ផ្តល់​ព័ត៌មាន​មក​ថា រឿងនេះ​វា​បាន​កើតឡើង​ជា​យូរ​ឆ្នាំ​ណាស់​មក ហើយ ហើយ​អ្វី​ដែល​ម្ចាស់​ទីតាំង​រំលោភ​បិទផ្លូវ និង​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​ផ្ញើ​ម៉ូតូ បាន​យ៉ាង​រលូន​បែបនេះ ក៏​ព្រោះតែ​មាន​ការ ឃុបឃិត និង​ការដាក់​ខែ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​យ៉ាង​ស៊ីសង្វាក់​គ្នា​ដែរ ទើប​អ្វីៗ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ស្ងាត់ស្ងៀម បំផុត ។​

​នៅពេល​ដែល​អ្នកសារព័ត៌មាន​យើង​ធ្វើ​ការទំនាក់ទំនង​ទៅខាង​សង្កាត់ អ្នកស្រី​ចៅសង្កាត់​ផ្សារ​ថ្មី​ទី ១ បាន​ឆ្លើយ​មក វិញ​ថា លោក ហៀ សៀវ​ខេង មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​បើ​អ្នកណា​ចង់​ធ្វើ​ការតវ៉ា សូម​អញ្ចឹង​ឱ្យមក​តទល់​គ្នា​ទៅ​សាលា ចៅសង្កាត់ ។ ករណី​នេះ​ក៏​ត្រូវបាន អ្នក​រស់នៅ​ក្បែរ​នោះ ឆ្លើយ​បញ្ច្រាស់​ទៅ​វិញ​ថា រឿង​ឯកសារ គឺ​វា​មានតែ​នៅលើ​ក្រដាស់ ទេ អ្វី​ដែល​ជា​កំហុស​នោះ វា​គឺជា​ការរំលោភ​យក​ផ្លូវ​ស្រស់ៗ ជាក់ស្តែង​តែ​ម្តង ។
​ពីព្រោះថា បញ្ហា​ទុក​ច្រកចេញចូល និង​ទុក ឌឿងហែម​ធ្វើដំណើរ​បាន​ស្រួល គឺជា​ការគិតគូរ​ខ្ពស់​ណាស់ ដែល​វិស្វករ​ជំនាន់​មុន​បាន​ធ្វើ​ស្ថាបនា ។ ដូច្នោះ​បញ្ហា​រំលោភ និង បិទ​ច្រក​ចេញចូល​របស់​លោក ហៀ សៀវ​ខេង តើ​លោក សុខ ពេញវុ​ធ ប្រធាន​ខណ្ឌដូនពេញ ពិសេស​លោក​អភិបាល​រាជធានី ឃួ​ង ស្រេង មាន​បាន​ជ្រាប​ពី​ករណី​នេះ​ទេ ។ ប្រសិន​បើ​លោក​ប្រធាន និង​ឯកឧត្តម អភិបាល​មិន​ជឿ​ទេ សូម​អញ្ចើញ​ចាត់ កម្លាំង​ទៅ​មើលចុះ និង​បាន​ជ្រាប​ហើយ ៕

 

sok-penhvuth v1712a v1712b

Filed in: ទំព័រដើម

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.