««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

​បើ​បិទ​សូម​ឱ្យ​ស្មើភាព​គ្នា កុំ​ពុករលួយ​…!

ស្របពេល​ដែល​ក្រសួង​ព័ត៌មាន​ប្រកាស​លុបឈ្មោះ​កាសែត​ចំនួន​ជិត ២០០​អង្គភាព ដែល​មិនបាន​ធ្វើ​ការចេញផ្សាយ​ក៏ ដូចជា​ក្រោមលេស​ថា មិន​បាន​បន្ត​អាជ្ញាប័ណ្ណ​នោះ ក៏​បាន​ផ្ទុះ​ចេញ​នូវ​មតិ​ជាច្រើន​រិះគន់​ទៅ​លើ​ចំណាត់ការ​របស់​ក្រសួង​ផង​ដែរ ។

​បញ្ហា​ទាំងនោះ​គេ​បាន​មើលឃើញ​ថា ហាក់​មាន​ចេតនា​លំអៀង​មិន​ស្មើភាព​គ្នា ដោយ​កាសែត​ខ្លះ​មិន​បាន​ធ្វើ​ការចេញ ផ្សាយ​រាប់​ឆ្នាំ និង​ខ្លះទៀត​ផុត​អាជ្ញាប័ណ្ណ​យូរណាស់​មកហើយ ក៏​មិន​ត្រូវបាន​ក្រសួង​ប្រកាស​បិទ​នៅឡើយ​ទេ ក្រោមរូបភាព កាសែត​គ្នាឯង ។ នេះ​គឺជា​វប្បធម៌​អាក្រក់​បំផុត​សម្រាប់​ប្រទេស​អច្ឆរិយៈ​មួយ​នេះ ដែល​តែងតែ​អួត​ក្តែងៗ​ថា ជា​ប្រទេស ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​កំពុង​ពង្រឹង​នីតិរដ្ឋ​បាន​យ៉ាង​ល្អ​ទៀតផង ។ យើង​មិន​ជំទាស់ នឹង​ការបិទ​នេះ​ទេ ក៏​ប៉ុន្តែ​សូមឱ្យ ការបិទ​នេះ​ប្រកបដោយ​តម្លាភាព ស្មើភាព សុច្ចរិត​ប្រកបដោយ​យុត្តិធម៌ ពោល​គឺ​មិនមែន​មាន​អ្នក​ស្រក់​ទឹកភ្នែក និង​មាន​អ្នក អង្គុយ​ញញឹម ។

​ជាក់ស្តែង​ដូចជា សារព័ត៌មាន​អព្យាក្រឹត យើងខ្ញុំ​បើ​មើលទៅ​ក្នុង​ឡាយ​សិន គឺ​មិន​ទាន់​ផុតកំណត់​ទេ ប៉ុន្តែ​ក្រសួង​បាន ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​លុបឈ្មោះ​ទៅហើយ ហើយ​កាសែត​ខ្លះទៀត ដែល​យើង​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​អង្គភាព​របស់​គេ​ទេ បាន​ហួស​អាជ្ញាប័ណ្ណ​យូរណាស់​មកហើយ បែរជា​មិន​ឃើញ​នៅក្នុង​បញ្ជី​លុបឈ្មោះ​ទៅវិញ ដែល​នេះ​ហើយ​ជា​ប្រពៃណី​គ្នាឯង គ្នា​គេ​យ៉ាង​ស្អប់ខ្ពើម​នោះ ។
​នៅ​មាន​សមាគម​អ្នកកាសែត​ខ្លះ​ទៀត មិនដែល​ឃើញ​មាន​សកម្មភាព​ស្អី​ទេ ដើរ​តែ​ចេញ​កាត​ឱ្យ បុគ្គលិក​ធ្វើ​សកម្មភាព​ដេញ​តាម​ឡាន​ដឹក​ឈើ​ជម្រិត​ទារប្រាក់​ខុស​វិជ្ជាជីវៈ​របស់​ខ្លួន​ក៏​មិន​ឃើញ​ក្រសួង​ចាត់វិធានការ​ទៅលើ សា​ម៉ី​អង្គភាព​នោះ​ដែរ ។ ដល់​តែ​ពេល​យើង​ទូរស័ព្ទ​សួរ បែរ​ជា​ឆ្លើយ​ថា បាន​និង​កំពុង​តែ​អនុវត្តន៍​ហើយ ។

​ឱ​…! ស្រុក​ខ្មែរ​អើយៗ​ស្រុក​ខ្មែរ ក៏​មាន​អ្នក​យំ​ឥត​ល្ហែ ហើយក៏​មាន​អ្នក​សប្បាយ​រាំ​ញី​កែងជើង​ដែ​របាទ ។ បើ​យ៉ាងនេះ តើ​ឱ្យ​ខ្ញុំ​រស់​បាន​រហូត​ដល់​ពេល​ណា​ដូច​កំណាព្យ ម៉ម សូណង់ដូរ នោះ ៕

 

phossovann_yemnoy

Filed in: ទំព័រដើម

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.