««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

អតីត​កូនទាហាន​កំប៉ិកកំប៉ុក ក្លាយខ្លួន​ជា​សេដ្ឋី​ឈើ​ឈ្មោះ គង់ ក្រឹ​ង កំពុង​ធ្វើឲ្យ​ព្រៃឈើ នៅ​ខេត្ត​ក្រចេះ ឈានទៅរក​វិនាស​ហិនហោច​

កូនទាហាន​កំប៉ិកកំប៉ុក ម្នាក់ ឈ្មោះ គង់ ក្រឹ​ង ដែល​រកស៊ី​ឈើ​តាំង​ពី​ក្រ​រហេមរហាម ក្លាយខ្លួន​ជា​ឧត្តមសេនីយ៍ មាន​ងារ​ជា​ឧកញ៉ា ក្នុងស្រុក​ស្នួល កំពុង​ត្រូវបាន​ប្រភពព័ត៌មាន ជាច្រើន រាយការណ៍​មក​ថា បាន​ដឹក​ជញ្ជូន​ឈើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នា​ពេលកន្លងមក ចូល​មក​លាក់ទុក​ក្នុង​អង្គភាព​របស់​ខ្លួន រួច​ដឹក​ជញ្ជូន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​យ៉ាង​សស្រាក់សស្រាំ ក្រោម​ការបើក​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ បំពាន​នឹង​បំរាម​របស់​រាជរដ្ឋាភិបាល ដែល​បាន​ប្តេជ្ញាចិត្ត ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឲ្យបាន​ជា​ដាច់ខាត​។​

​នៅក្នុង​ការចេញផ្សាយ​លេខ​មុន យើង​បាន​ធ្វើ​ការចុះផ្សាយ​ពីរ​ដង​រួចមកហើយ​ថា សម្រែក​ប្តេជ្ញាចិត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើរ​បស់​រាជរដ្ឋាភិបាលរ​បស់​ក្រុម​ឈ្មួញ ឆ្ងាយ​ណាស់ ។ ប៉ុន្តែ​ទោះជា​មាន​ការចុះផ្សាយ​យ៉ាង​ដូច្នេះ​ក្តី ក៏​គេ​មិន​បាន​ឃើញ​ច្បាប់​កាប់​ឈើ​របស់​ក្រសួង​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ ទៅ​ចង​ក​ពួក​ឈ្មួញ​ឈើ​ទាំង​នោះ​កើត​ឡើយ ។ វា​ពិតជា​មិន​ពិបាក​ស្វែងរក​ពួក​កាប់​ឈើ​នៅ​ក្នុងស្រុក​ខ្មែរ ទាំំង​ពួង​ទាំងឡាយ​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​គេ​មិន​ចាប់​តែ​ប៉ុណ្ណឹង ។​

​នៅ​មាន​ឯកសារ​រូបថត បុគ្គល​រកស៊ី​ឈើ ឡាន​ដឹក​ឈើ ទាំង​ខ្សែ​របស់​ក្រុម​ឈ្មួញ បាន​បង្ហាញ​ជូន​សមត្ថ​កិច្ច​ជា​ច្រើន​អន្លើ តែ​រដ្ឋាភិបាល​មិន​ខ្ចី​មើល ! ឯកសារ​ទាំងនោះ​ឡើយ ព្រោះ​ពួកគេ​ហាក់​មាន​ចេតនា​ចូល​ដៃ​ចូល​ជើង​លើកទឹកចិត្ត ឲ្យមាន​ការបំផ្លិចបំផ្លា​ញ​ព្រៃឈើ កម្ពុជា​ឲ្យ​វិនាស​ស្ទើរ​ផុត​ពូជ ។ បច្ចុប្បន្ន អតីត​កូនទាហាន​ម៉ា​រៀលៗ នៅ​ស្រុក​ស្នួល នៃ​ខេត្ត​ក្រចេះ ឈ្មោះ គង់ ក្រឹ​ង ហៅ​ឧកញ៉ា ក្រឹ​ង កំពុងតែ​លេចមុខ​លេច​មាត់​ក្នុង​បញ្ជី​អ្នករកស៊ី​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដែល​គ្មាន​សំណាញ់​ច្បាប់​ឯណា ចង​ពួកគេ​កើត​ឡើយ ។ គេ​ឃើញ​តែ​ខ្សែ​ច្បាប់​ទាំងនោះ បានត្រឹមតែ​ចង​ពួក​អ្នកកាសែត​ផ្តិត​យក​ព័ត៌មាន ឬ​អង្គការ​សង្គម​ស៊ីវិល ដែល​ព្រួយបារម្ភ​ពី​ការ​រលាយ​ហិនហោច​ព្រៃឈើ​ទៅវិញ ។ បច្ចុប្បន្ន ឧកញ៉ា ក្រឹ​ង កំពុងតែ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង ជា​ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​នៃ​ទឹកដី​ខេត្ត​ក្រចេះ ដែល​ត្រូវបាន​គេ​គោរព​វន្ទា​តាំងពី​ថ្នាក់ក្រោម រហូត​ទៅ​ដល់​ថ្នាក់លើ ដោយ​អំណាច​ព្រៃឈើ ដែល គង់ ក្រឹ​ង រកស៊ី​មាន​បាន​តែ​មួយ​ប៉ព្រិចភ្នែក ធ្វើឲ្យ​បុគ្គល គង់ ក្រឹ​ង ក្លាយ​ជា​សេដ្ឋី​យ៉ាង​ឆាប់រហ័ស ។

​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ ទាំងមូល​កំពុង​បើក​ភ្នែក​សំលឹង​រង់ចាំ​មើល​ថា តើ​ច្បាប់​កាប់​ឈើ​នៅ​ស្រុក​ខ្មែរ​ធ្វើ​អ្វី​គង់ ក្រឹ​ង កើត​ឬ​អត់ ?៕

 

kkk11

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.