««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

សាលា​ខណ្ឌ​ទួលគោក បង្ក្រាប​ទី​ទាំង​កត់​កន្ទុយលេខ​មាន​ស្តង់ដារ​ពី​រ​

វា​ពិតជា​គួរឱ្យ​ហួសចិត្ត​ណាស់ ដែល​អភិបាលរងខណ្ឌ​ទួលគោក ១​រូប ដឹកនាំ​កម្លាំង​ចុះ ចាប់​អ្នក​កត់​កន្ទុយលេខ ក្នុង ខណ្ឌ​របស់​ខ្លួន ធ្វើឱ្យ​ផ្អើល​អស់​មនុស្សម្នា​ដូចជា ហំ​ហាន​សម្បើម​ណាស់ តែ​តាមពិត​កន្លែង​កត់​ឆ្នោត​គ​គោក ចាប់​ត្រឹមតែ ២​ផ្ទះ ចាប់​អ្នក​កត់​កំប៉ិកកំប៉ុក ស៊ីប្រាក់ខែ​បន្តិចបន្តួច ដើម្បីរ​ស់​ដែល​ធ្វើឱ្យ​មាន​ការរិះគន់​ជាខ្លាំង​ថា សមត្ថកិច្ច​ខណ្ឌ​ទួលគោក ដែល មិន​បាន​បង្ក្រាប​ទីតាំង​ផ្សេងៗ​ទៀត ដែល​កើតមាន​នៅក្នុង​សង្កាត់​តែ​១​ក្នុង​ខណ្ឌ​របស់​ខ្លួន គឺជា​ចេតនា​អនុវត្ត​នូវ​ស្តង់ដារ​ពី​រ ដោយសារ​កន្លែង​ខ្លះ មាន​ខ្នងបង្អែក​ដ៏​រឹងមាំ កន្លែង​ខ្លះ​ជា​ឆ្នាំងបាយ​របស់​សង្កាត់ របស់​ខណ្ឌ ទើប​សមត្ថកិច្ច​អនុវត្ត​ដោយ​អន្លើៗ បែបនេះ ។​

​ជាក់ស្តែង​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​ខណ្ឌ​ទួលគោក បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ ២​កន្លែង នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ៣ ត្រង់​ម្តុំ អតីត​សណ្ឋាគារ​ឆាយ​ហ៊ួ​រ ចាប់​អ្នក​កត់ និង​អ្នក​ចាក់​បាន ៥ ទៅ ៦​នាក់ ។ បច្ចុប្បន្ន​លែង នៅសល់​ស្ត្រី​តែ ២​នាក់ ដែលជា​អ្នក​កត់​ស៊ីឈ្នួល គេ​ដើម្បី​រស់​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​បាត់ទៅហើយ ក្រោម​សម្រែក​ទួញ​សោក លែង​ចង់​រស់នៅ​ក្នុង​តុលាការ ។ អំពើ​បែប​នេះ ត្រូវបាន​មហាជន​ពេបជ្រាយ និង​រិះគន់​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ប្រសិន​អាជ្ញាធ​រិពិត ជា​អនុវត្ត​ទៅតាម​ច្បាប់ ត្រូវ​បោសសំអាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ឱ្យ​ស្មើភាព​គ្នា​ទៅ​តាម​អ្វី​ដែល​គេ​ហៅថា គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ស្អី​គេ​នោះ ។ ហើយ​អ្វី​ដែល​សមត្ថកិច្ច​ចាប់​តែ ២​កន្លែង ដោយ​មិន​អនុវត្ត​រាប់សិប​កន្លែង​ទៀត​នោះ គឺ​ច្បាស់​ណាស់​វា​បាន​បង្ហាញ​ឱ្យឃើញ​ពី​របៀប​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ទៅ​តាម​ទ្រឹស្តី​ឆ្មា​ស៊ី​ត្រី​អាំង និង​ខ្លាស៊ីគោ ហ៊ាន​តែ ចំពោះ​អ្នកតូចតាច ឯ​ផ្ទះ​កត់​កន្ទុយលេខ​ខ្លះ គេ​បាន​ដាក់តាំង​សំ​ញ៉ែង​រូបថត ពាក់​មេដាយ​ឈរ​ទន្ទឹម​ជាមួយ​ថ្នាក់ដឹកនាំ គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ក្អក​ឡើយ ។ ការដឹកនាំ​កម្លាំង​ចុះទៅ​ចាប់​កន្លែង​តូចតាច ហើយ​ថត​ចុះផ្សាយ​ក្នុង​ទូរទស្សន៍​យក​ស្នាដៃ វា​មិន​បាន​ទទួល​នូវ​ការកោតសរសើរ​ឡើយ ផ្ទុយទៅវិញ​វា​មាន​តែ​សម្លេង​សើចចំអក​ពេបជ្រាយ ប៉ះពាល់​កិត្តិយស​ដល់​ថ្នាក់​ដឹក នាំ​ទៅ​វិញ​ទេ ៕
​ដោយ​ ៖ សុផល​

 

huat-chanyaran

Filed in: ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.