««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ហាង​កាហ្វេ AMAZON អត់​ខ្ចី​ដាក់​អក្សរ​ខ្មែរ ខាង​សាលា​រាជធានី​ភ្នំពេញ​ក៏​អត់​ខ្ចី​រវល់​ដែរ

ហាង​កាហ្វេ ដែល​មានឈ្មោះ​ជា​ភាសាបរទេស​ថា អា​ម៉ា​ហ្សូ​ន AMAZON កើតមាន​ជាច្រើន​កន្លែង​ក្នុង​រាជធានី ភ្នំពេញ កំពុង​តែ​ចោទ​ជា​ចម្ងល់​ថា តើ​ម្ចាស់​វា​ជា​ជនជាតិ​អ្វី ? មកពីណា ? ការ​រកស៊ី​របស់​ពួកគេ​កំពុងស្ថិត​នៅ​លើ​ទឹកដី​នៃ ប្រទេស​ណា ? តើ​អ្នកដឹកនាំ ជា​ពិសេស​ខាង​សាលា​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​អ្វី ? មាន​បានដឹង បាន​យល់​អំពី​ស្លាក​យីហោ របស់​ហាង​នេះ​ដែរ​ឬទេ ? ជាធម្មតា​ស្លាក​យីហោ​ភោជនីយដ្ឋាន ទីតាំង​លក់ដូរ ក្រុមហ៊ុន រោងចក្រ សហគ្រាស​អ្វី​ក៏ដោយ តែងតែ​សរសេរ​អក្សរ​ជាតិ​របស់​ប្រទេស ដែល​ខ្លួន​កំពុង​រស់នៅ ឬ​ធ្វើ​អាជីវកម្ម​រួចហើយ ទើប​សរសេរ​អក្សរ​បរទេស​ពី​ខាង ក្រោម​ដែល​មាន​ទំហំ​តូច​ជាង​អក្សរ​ជាតិ ។​

​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ ហាង​កាហ្វេ​ដែល​កើតមាន​យ៉ាង​ព្រោងព្រាត​នៅ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា AMAZON ស្អី​នោះ ហាក់បីដូចជា មិន​មាន​អ្នកទទួលខុសត្រូវ​ខាង​ផ្សព្វផ្សាយ​ឃោសនា ពាណិជ្ជកម្ម​នៃ​សាលា​រាជធានី​ភ្នំពេញ ចាប់អារម្មណ៍​អ្វី​នោះទេ ? ឬ​ក៏​ដឹង​ដែរ តែ​ធ្វើ​មិនដឹង ។​

​បញ្ហា​នេះ​ធ្វើឱ្យ​កើតមាន​ចម្ងល់​ថា ខ្លាំង​នៅក្នុង​ស្រទាប់​មហាជន ព្រោះ​ការ​ដែល​មិន​សរសេរ​អក្សរ​ខ្មែរ ដោយ​សរសេរ យីហោ​ជា​អក្សរ​បរទេស​នេះ វា​ហាក់បីដូចជា ឱ្យ​បរទេស​វាយតម្លៃថា នេះ​មិនមែន​ជា​ប្រទេស​កម្ពុជា​នោះ​ទេ ដែល​វា​ខុស ស្រឡះ​អំពី​ប្រទេស​ដែល​នៅ​ជិត​ខាងយើង​ដូចជា ប្រទេស​ថៃ​ជាដើម គេ​កម្រ​ឃើញ​ជាតិ​សាសន៍​របស់​គេ​ប្រើ​ភាសាបរទេស ឬ​លើក​ប៉ាយ​យីហោ​ជា​ភាសាបរទេស​នៅលើ​ទឹកដី​របស់​គេ​ណាស់ សូម្បី​តែ​ប្រាក់​ដុល្លារ​របស់​សហរដ្ឋអាមេរិក ក៏​គេ​តម្រូវ​ឱ្យ​ដូរ ជា​លុយ​របស់​ប្រទេស​របស់​គេ​ចាយ​ដែរ ។

​ការ​ដែល​បណ្តែតបណ្តោយ​ឱ្យមាន​ភាពអនាធិបតេយ្យ​លើ​អក្សរសាស្ត្រ​របស់ខ្លួន ដែល​មាន​លក្ខណៈ​មើលងាយ​មើលថោក អក្សរ​ជាតិ​របស់​ខ្លួន​និយម​តែ​អក្សរ​បរទេស គឹជា​ការ​ជាន់ពន្លិច​នូវ​វប្បធម៌​ជាតិ​របស់ ខ្លួន ដែល​កម្ពុជា​អាច​នឹង​បាត់បង់​នូវ​អត្តសញ្ញាណ​ជាតិ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ។ ព្រោះថា វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌ ព​ណ្ណា​រាយ​ជាតិ​ថ្កើង​ថ្កាន ៕
​ដោយ ៖ អព្យាក្រឹត​

 

amazon

Filed in: ទំព័រដើម

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.