««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

អព្យាក្រឹត​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​អំពី​កំណែទម្រង់​ឋានន្តរសក្តិ​របស់​នាយទាហាន​នាយ​នគរបាល​

ការប្រកាស​ធ្វើកំណែទម្រង់​លើ​វិស័យ​កងទ័ព ហៅថា កងយោធពល​ខេមរភូមិន្ទ ក៏​ដូចជា​នគរបាល​ជាតិ របស់​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវបាន​ទទួល​ការ​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​កុះករ ដោយ​ក្នុង​នោះ ដើម្បី​រក្សា​តម្លៃ​និង​គុណភាព​ឋានន្តរសក្តិ កងទ័ព​ជាតិ នគរបាលជាតិ ឲ្យមាន​ឧត្តមភាព ។​

​ការសំរេច​ធ្វើកំណែទម្រង់​ដោយ​ទម្លាក់​ឋានន្តរសក្តិ ឧត្តមសេនីយ៍​ថ្នាក់ខ្ពស់ ឲ្យ​ស្ថិត​មក​តាម​លំដាប់លំដោយ​តួនាទី​នេះ គឺ​រក្សាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ទៅ​វិញ​ទេ ។ ពីព្រោះ​កន្លងមក យើង​ឃើញស្រាប់​ហើយ ទាំង​រដ្ឋមន្ត្រី ទាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ស្ទើរតែ​ផ្កាយ​ប៉ុនគ្នា​អស់​ទៅហើយ  ហើយ​មិនដឹង​អ្នកណា​បញ្ជា​អ្នកណា​ទេ រហូត​ពេលខ្លះ យើង​សង្កេតឃើញ​ទូរទស្សន៍​របស់​ថៃ​យក​រូបភាព​នៃ​ការប្រជុំ​របស់​ក្រសួង​ការពារ​ជាតិ​ខ្មែរ ដែល​មាន​សុទ្ធតែ​ឧត្តមសេនីយ៍ ពាក់​ផ្កាយ​ពេញ​ស្មា ទៅ​ធ្វើ​ការរិះគន់​គួរឲ្យ​អៀនខ្មាស់ ។​

​ឥឡូវ​នៅពេល​សម្តេច​នាយករដ្ឋមន្ត្រី​ធ្វើការ​ប្រកាស​កំណែទម្រង់​ស៊ីជម្រៅ​កាត់បន្ថយ​ឋានន្តរសក្តិ​កងទ័ព​និង​នគរបាល​ឲ្យមក​នៅ​កំរិត​ទាប​យ៉ាង​ដូច្នេះ គឺ​វា​បាន​ឆ្លុះបញ្ចាំង​អំពី​គុណភាព​សក្តិ និង​ផ្កាយ​នាយទាហាន នាយ​នគរបាល​ទៅវិញ​ទេ ។​ព្រោះ​កន្លងមក សូម្បី​សេនានុព័ន្ធ​យោធា​នៃ​ប្រទេស​ដទៃ​មក​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ឋានន្តរសក្តិ​ត្រឹម​ពាក់​សក្តិ​បួន​ឬ​ស័ក្តិ​ប្រាំ ខាង​កម្ពុជា​យើង​ពាក់​សុទ្ធតែ​ផ្កាយ​ទៅ​ចាំ​ទទួល​គេ គួរ​ឲ្យ​អាក្រក់​មើល​បំផុត​។​

​ដូច្នេះ ល្មម​ដល់​ពេល​យើង​រៀនសូត្រ​តាម​គំរូ​នៃ​ការដឹកនាំ​កងកម្លាំង​នៃ​ប្រទេស​ដទៃ​បាន​ហ​យើ​យ ។ ម្យ៉ាងវិញទៀត កម្ពុជា​ជា​ប្រទេស​ដ៏​តូច​ច្រម៉​ក់មួយ យើង​មិនគួរ​មាន​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​ឡើង​ធ្ងន់​ស្មា ដូច្នេះ​ទេ ។

​អព្យាក្រឹត សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កំណែទម្រង់​ឋានន្តរសក្តិ នាយទាហាន នាយ​នគរបាល ឲ្យ​ស្ថិត​មកជា​អតិបរិមា​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕

 

hun sen prime minister2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.