បាត់ដំបង ៖ បើនិយាយពីល្បែងលេងទឹកភ្លៀងនៅខេត្តបាត់ដំពង ឱ្យតែរដូវវស្សាចូលមកដល់ ឃើញថា មានការពពាក់ពពូននាំគ្នា ភ្នាល់ដាក់លុយកាក់យ៉ាងច្រើនកុះករ តាំងពីកសិករ រហូតដល់មន្ត្រីរាជការ ។ បើទោះណាជាគេដឹងថា ល្បែងប្រភេទនេះ នាំឱ្យកើតអំពើចោរកម្ម លួចឆក់ បាញ់សម្លាប់ក៏ដោយ ក៏គ្មានអាជ្ញាធរមានសមត្ថកិច្ចណាអើពើនឹងល្បែងខុសច្បាប់នេះឡើយ ។ ផ្ទុយទៅវិញ តែងតែមានការចេញមុខកាងពីសំណាក់អ្នកមានអំណាចក្នុងខេត្ត សំរួលឲ្យមានការបើកលេងយ៉ាងអនាធិបតេយ្យ ។
ស្នងការខេត្តគ្រប់ជំនាន់ ឬក៏ចៅហ្វាយខេត្តគ្រប់ជំនាន់ ឬក៏ចៅហ្វាយខេត្តគ្រប់ជំនាន់គេមិនដែលឃើញមានការចុះបង្ក្រាប ជាលក្ខណៈទ្រង់ទ្រាយធំម្តងណាឡើយ ។
កត្តាទាំងអស់នេះគេសង្ស័យដោយសារមេទឹកភ្លៀង បានជូនកញ្ចប់ថវិកាតាមរបៀបដាក់ខែចូលទៅក្នុងហោប៉ៅថ្នាក់លើអស់ទៅហើយ បើទោះណាជាមានសារព័ត៌មានខ្លះធ្វើការចុះផ្សាយអពីបញ្ហានេះ ក៏ពួកគេគ្មានញញើតដែរ ។ ឧទាហរណ៍ជាក់ស្តែង មេទឹកភ្លៀងខេត្តបាត់ដំបងដែលស្គាល់ឈ្មោះ តាល់ កំពុងតែបើកលេងយ៉ាងរលូន ដោយគ្មានឃើញរដ្ឋអំណាចខេត្តនេះ ចុះមកបង្ក្រាបសោះ ។ ផ្ទុយទៅវិញ គេឃើញមានសមត្ថកិច្ចកាន់អាយកូមនិយាយឆ្វេចឆ្វាចជួយការពារសុវត្ថិភាពសំរួលឲ្យមានអ្នកមកចូលលេង យ៉ាងសមរម្យទៀតផង ។
សម័យស្នងការលោក អ៊ុច សុខុន គួរតែកំចាត់ចេញល្បែងប្រភេទនេះទៅ ដើម្បីមុខមាត់ខេត្តស៊ីវិល័យមួយនេះ ៕