««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

សំណង់​ផ្ទះល្វែង​១​ល្វែង ជិត​ផ្សារ​សំណង់​១២ ឈ្មោះ ហាង តា​ណាំ កំពុងស៊ី​ចំណីផ្លូវ និង​កសាង ​សំណង់​រឹងមាំ អភិបាល​ខណ្ឌ​អត់​ដឹង​

មិនដឹងថា អភិបាល​ខណ្ឌ​ទួលគោក លោក ឯក ឃុន​ឌឿ​ន ជ្រាប​ឬ​មិន​ជ្រាប​ទេ អំពី​សំណង់​មួយកន្លែង​ដែល​មាន​ទីតាំង​ផ្ទះ​លេខ 1AC ផ្លូវ ២៦៥ ជិត​ផ្សារ​សំណង់ ១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ដែល​ត្រូវបាន​គេ​ស្គាល់​ថា ម្ចាស់​របស់​វា​ឈ្មោះ ណាំ បើក​អាជីវកម្ម លក់​កាហ្វេ គុយទាវ ជាច្រើន​ឆ្នាំ​មកហើយ ។ អាច​និយាយថា ជា​សំណង់​ខុសច្បាប់ ដែល​មាន​លក្ខណៈ​បំពាន​ចំណីផ្លូវ ទាំងស្រុង និង​ជា​ប្រភេទ​សំណង់​រឹងមាំ និង​មាន​ការបិទ​ភ្នែក បិទ​ត្រចៀក ពី​សំណាក់​ខាង​សុរិយោដី​ទៀតផង ។​

​គួរបញ្ជាក់​ថា ចំពោះ​សំណង់​ផ្ទះល្វែង​ក្បែរៗ​នោះ គ្មាន​អ្នកណា​ថ្លើម​ធំ ហ៊ាន​បំពាន​ចំណីផ្លូវ និង​កសាង​សំណង់​រឹងមាំ យ៉ាង​ដូច្នេះ​ឡើយ ។​

​បញ្ហា​នេះ យើង​បាន​ធ្វើ​ការរាយការណ៍ ក៏​ដូចជា​ទំនាក់ទំនង​សួរនាំ​លោក​អភិបាល​ខណ្ឌ​ទួល​គោក​ដែរ តែ​លោក​ពោលថា មាន​ការពិបាក​ណាស់ និង​ចាំ​អោយ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង លោក​មិន​អាច​វាយ​សំណង់​គេ​ចោល​បានទេ តែ​រហូតមកទល់​ពេលនេះ ស្ងាត់ឈឹង ។

​មានការ​ខ្សឹបខ្សៀវ​ពី​អ្នកជិតខាង​ថា អ្វី​ដែល​តា​ណាំ​ម្ចាស់ផ្ទះ​បើក​ហាង​លក់​កាហ្វេ​គុយទាវ​នេះ អាច​មាន​ការ​សែនព្រេន​ទៅ​អាជ្ញាធរ​ខ្លះ​ដែរ ទើប​សំណង់​នេះ បាន​ចេញ​ជា​រូបរាង​រហូត​ដល់​សព្វ​ថ្ងៃ ។​

​នៅ​មាន​សំណង់​ខុសច្បាប់​មួយ​កន្លែង​ទៀត​កំពុងតែ​រំលោភបំពាន​យក​ដី​ចំណី​ផ្លូវ​យ៉ាង​គឃ្លើន​ផងដែរ ។ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​តា​ណាំ​ប៉ុន្មាន​ឡើយ គឺ​ផ្ទះ​១​ល្វែង ស្ថិតនៅ​ផ្លូវ ២៦៥ កែង​ផ្លូវ ២១៨ កំពុង​ដំណើរការ​សាងសង់ ស្រូប​យក​ចំណី​ផ្លូវ​យ៉ាង​អាក្រក់​បំផុត មិន​មាន​អាជ្ញាធរ​ណា​ទៅ​ហាមឃាត់​ឡើយ ។​

​សូម​អោយ​ខាង​សុរិយោដី​និង​អាជ្ញាធរ​ខណ្ឌ​ទួលគោក​មេត្តា​ចុះទៅពិនិត្យ​មើល​ផង បើ​គួរ​វ៉ៃ​ចោល គឺ​វ៉ៃ​ចោល​ទៅ ៕

nang190712a1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.