««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

គ្មាន​អ្នកណា​ស្មាន​ដល់​ថា ឧកញ៉ា គង់ ក្រឹ​ង អាច​មាន​វាសនា​មក​ដេក​នៅ​វិមាន ស (​គុក​) ឡើយ !

​នៅ​ទី​បំផុត​ទៅ មេ​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ប្រចាំ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មជ្ឈដ្ឋាន​ជា​ទូទៅ​ស្គាល់​ថា ឈ្មោះ ឧកញ៉ា គង់ ក្រឹ​ង រកស៊ី​ខាង​បំផ្លាញ​ព្រៃឈើ​រាប់សិប​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​អ្នកតា​ឈើកាច់​វិញ យ៉ាង​ដូច្នេះ​ឡើយ ។ អាចនិយាយបាន​ថា លែង​បាន​រស់នៅ​សោយសុខ លើ​គំនរ​ទ្រព្យសម្បត្តិ ដែល​បាន​ពី​ការលក់​ឈើ និង​វិមាន​ស្កឹមស្កៃ ដូច​វាំង​ស្តេច​ទៀតហើយ គឺ​ទៅ​រស់នៅ​ក្នុង​វិមាន​ស ដែល​គេ​និយម​ហៅ​ថា គុក​វិញ​ម្តង ។​

​កន្លងមក តាម​មតិ​មហាជន​ជាច្រើន​តែងតែ​នាំគ្នា​បញ្ចេញមតិ​បែប​អស់​សង្ឃឹម​ថា អំណាច​ទឹក​លុយ គង់ ក្រឹ​ង ប៉ុណ្ណេះ​ដែរ មិន​អាច​អ្នក​ណា​ប៉ះពាល់​បានឡើយ ។ នៅលើ​លោក​នេះ គ្មាន​អ្វី​ទៀងទាត់​ឡើយ បើ​និយាយ​ពី​ទ្រឹស្តី​កម្មផល គឺ​អ្នក​ណា​សាង​អី​បាន​ហ្នឹង មនុស្ស​ម្នាក់ៗ វា​មាន​ថ្ងៃ​អន្សា​ររបស់​វា ។ យ៉ាងណាម៉ិញ ពពួក​អ្នករកស៊ី​បំផ្លាញ​សម្បត្តិ​ធម្មជាតិ ដូច​ជា​ពួក​កាប់​ឈើ​នេះ កំពុង​ត្រូវបាន​គេ​បញ្ជូន​ឲ្យទៅ​រស់នៅ​ក្នុង​គុក​ជា​បន្តបន្ទាប់ តួ​យ៉ាង​មាន​ឧកញ៉ា សឹង សំអុល ជាដើម ។ ពេលដែល​ខ្លួន​កំពុង​រកស៊ី មាន​បាន​ដោយ​មុខរបរ​ល្មើសច្បាប់​នេះ គឺ​ចង់​ទិញ​ខ្មោច​ឲ្យ​រែក​ទឹក​ក៏​បាន​ដែរ ។ ឥឡូវនេះ មហាជន​កំពុងតែ​អបអរសាទរ​ចំពោះ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​មាន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​បាន​ដឹកនាំ​កំលាំង​ចុះ​ឆែកឆេរ ទីតាំង ឈាន​ទៅ​ដល់​ការចាប់ខ្លួន ឧកញ៉ា គង់ ក្រឹ​ង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ រហូត​បញ្ជូន​ជន​នេះ​ទៅកាន់​ពន្ធនាគារ ។ គេ​កំពុង​រង់ចាំ​មើល​ថា ទោស​អ្នក​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ដែល​មាន​តម្លៃ​មហាសាល​របស់​ជាតិ ត្រូវបាន​ច្បាប់​ដាក់ទោស​ក្នុង​កំរិត​ណា ។

​បើ​និយាយ​អំពី​ពួក​ឈ្មួញ​និង​ក្រុម​ឧកញ៉ា​រកស៊ី​បំផ្លាញ​ញ​ព្រៃឈើ​នេះ គឺ​នៅ​មាន​ជា​បន្តបន្ទាប់ ដែល​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស​ទាមទារ​ឲ្យ​ច្បាប់​យកមក​កាត់ទោស​ទាំងអស់ កុំឲ្យ​ចាប់មួយ​ទុក​មួយ ។ ចំពោះ​ឧកញ៉ា គង់ ក្រឹ​ង នេះ គ្មាន​អ្នកណា​ស្មាន​ដល់​ថា អាច​មាន​ថ្ងៃ​នេះ​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.