««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ក្រុមអ្នក​រត់តាក់ស៊ី​តាម​វិថី​សហព័ន្ធ​រុស្សីថា ចំណត​សម្រាប់​ដាក់​ម៉ូយ

ភាព​អនាធិប​តេយ្យ​នៅ​តាម​ដងវិធី​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ តែងតែ​កើត​ឡើង​ជា​ហូរហែ ដែល​បង្ក​ឱ្យ​មាន ការ​កក​ស្ទះ​ចរាចរណ៍​​ស្ទើររៀង​រាល់ថ្ងៃ ។ ទាំងនេះ​ដោយ​សារ​ក្រុមមួយ​ចំនួន​បានយក​ដង​វិថី​ធ្វើជា​អាជីវកម្ម​បំពេញ ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​គិត​​ពីផល​លំបាក​របស់ដទៃ ។

ទន្ទឹមនឹងនេះកម្លាំងអាជ្ញាធរក៏បានចូលរួមសហការជាមួយពួកក្រុមអគតិទាំងនោះ ដោយបណ្តែតបណ្តោយ ឱ្យពួកគេប្រព្រឹត្ត​អំពើស្រេចតែចិត្តជាថ្នូរនឹងលាភសក្ការៈបន្តិចបន្តួចនោះ ។

ជាក់ស្តែង នៅតាមដងវិថីសហព័ន្ធរុស្សីចុះពីស្ពានអាកាស ៧មករា ទៅលិចបន្តិចប្រមាណជា ៥០ម៉ែត្រ គេឃើញក្រុម​អ្នករត់​តាក់ស៊ីបានពពាក់ពពូនគ្នាចតចាំហៅម៉ូយថែមទាំងដណ្តើមម៉ូយគ្នាដែលអាចបង្កឱ្យមានជម្លោះ ទៀតផង ។ ទង្វើរបស់ក្រុម​អ្នក​រត់តាក់ស៊ីទាំងនេះបានបង្កឱ្យមានការកកស្ទះចរាចរណ៍នៅលើដងវិថីសហព័ន្ធរុស្សី ស្ទើរតែរៀងរាល់ថ្ងៃ ។

លើសពីនេះផ្លូវនេះមហាវិថីលំដាប់អន្តរជាតិសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិធ្វើចរាចរណ៍រៀងរាល់ថ្ងៃ ចុះបើមានការកកស្ទះ និង​ភាពអនាធិបតេយ្យរបស់ក្រុមអ្នករត់តាក់ស៊ីបានយកវិថីនេះជាប្រយោជន៍ផ្ទាល់ខ្លួនថា តើកិត្តិយសប្រទេសនឹងទៅជាយ៉ាងណា ? ចំណែកអាជ្ញាធរទៅណាអស់ហើយ ហេតុអ្វីមិនមានចំណាត់ការលើ បញ្ហា នេះដោយទុកឱ្យពួកក្រុមអគតិធ្វើអ្វីៗស្រេចតែ​អំពើ​ចិត្តបែបនេះ ឬដោយសារតែវាជាឆ្នាំងបាយរបស់អាជ្ញាធរ ?

ដោយឡែកប្រជាពលរដ្ឋទន្ទឹងនឹងរង់ចាំមើលថា តើអាជ្ញាធរនឹងមានចំណាត់ការបែបណា ដើម្បីឱ្យភាពអនាធិបតេយ្យ​នៅ​ដង​វិថីមួយនេះ រក្សាបាននូវសណ្តាប់ធ្នាប់ឡើងវិញ ៕

apk2014_01_27aa

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.