««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

សំណង់​ដ៏ធំស្កឹម​ស្កៃ​រំលោភ​យក​ចិញ្ចឹម​ផ្លូវ​សាងសង់ អាជ្ញាធរ​មិន​ហ៊ានក្អក

ការរំលោភចិញ្ចើមផ្លូវ មកសាងសង់ ជាអគារ ឬផ្ទះល្វែងនានា ពីសំណាក់ ប្រជាពលរដ្ឋអគតិ មួយចំនួនច្រើនតែ កើតមានឡើង ជាហូរហែក្នុងរាជធានីភ្នំពេញ ដោយអាជ្ញាធរមិនដែលអើពើចំពោះបញ្ហានេះឡើយ គឺគ្រាន់តែយក សំណែនទៅសែនបន្តិចបន្តួច វានឹងដំណើរការបានយ៉ាងរលូន ។

ជាក់ស្តែងសំណង់អគារដ៏ធំស្កឹមស្កៃមួយមានទីតាំងផ្ទះលេខ ៩C ផ្លូវ ២៦៥ សង្កាត់ទឹកល្អក់ III ខណ្ឌទួលគោក បាននឹងកំពុង ដំណើរការសាងសង់យ៉ាងរលូន ទោះបីម្ចាស់សំណង់ដឹងថា បានរំលោភយកចិញ្ចើមផ្លូវ របស់សម្បត្តិសាធារណៈក៏ដោយ ។

ដោយឡែក អាជ្ញាធរក្នុងសង្កាត់ទឹកល្អក់ III នេះមិនដែលឃើញចុះមកហាមឃាត់ និងទប់ស្កាត់នូវដំណើរការ សាងសង់អគារ មួយ នេះនោះទេ ។ មិនតែប៉ុណ្ណោះ បណ្តែតបណ្តោយឱ្យម្ចាស់សំណង់នេះធ្វើអ្វីស្រេចតែអំពើចិត្ត ពោលអាជ្ញាធរបាន ត្រឹម តែ បើកភ្នែកមើលភ្លឹសៗរង់ចាំតែទទួលសំណែនតែប៉ុណ្ណោះ ។

ទង្វើអសកម្មរបស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះ មានការរិះគន់យ៉ាងខ្លាំង មកលើ អាជ្ញាធរថា សមត្ថភាពក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះអាជ្ញាធរជាអ្នកបំរើ ប្រជាពលរដ្ឋគិតពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសគិតប្រយោជន៍ប្រជាពលរដ្ឋជាធំ មិនមែនគិតតែប្រយោជន៍បុគ្គល នោះទេ ។

លើសពីនេះទង្វើរបស់អាជ្ញាធរដែលគិតតែផលប្រយោជន៍ខ្លួនឯង បែបនេះធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿទុក ចិត្តតែម្តង ។ ម៉្យាងទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះថា តើសង្កាត់ទឹកល្អក់ III នឹងទទួលបានលទ្ធ ផល យ៉ាងណានោះទេ ?

ទាក់ទិននឹងបញ្ហានេះ អព្យាក្រឹត បានព្យាយាមទាក់ទងដើម្បីសុំការបំភ្លឺពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សង្កាត់ទឹកល្អក់ III ប៉ុន្តែមិន អាចទំនាក់ទំនងគ្នាបាន ៕

OLYMPUS DIGITAL CAMERA

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.