««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

បទល្មើស​​នេសាទ​ខុស​​ច្បាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​​កើតឡើង​ដោយសារ​​លោក ស៊ីម ជាអ្នករត់​​ការ​​ឱ្យពួក​​យួន

បទល្មើសជលផល ដែលកើតយ៉ាងពេញបន្ទុក នៅក្នុងខេត្តកំពង់ឆ្នាំង កន្លងមកត្រូវបានប្រភពជាច្រើនអះអាង ថា មានឈ្មោះ ស៊ីម ជាអ្នកចេញមុខបោះមេ ឬហៅម៉្យាងទៀត ចេញមុខកាងយ៉ាងអនាធិបតេយ្យក្រោមរូបភាពជា អ្នកសារព័ត៌មាន ។

ទាក់ទិននឹងបទល្មើសនេះដែរ ប្រភពបន្តថា ឈ្មោះ ស៊ីម ម៉ៅ យកទាំងអស់ ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវនៅ ឱ្យស្ងៀមចាំលោក ស៊ីម ជាអ្នកស៊ីសង ។ ជនជាតិយួនដែលរកស៊ីលើដងទន្លេនៃខេត្តកំពង់ឆ្នាំងរាល់ឯកសាររត់ការ ពាក់ព័ន្ធ និងការប្រកបអាជីវ កម្ម ទាំងតូចទាំងធំ និយាយរួមឱ្យតែអ្វីជាបទល្មើសត្រូវតែឆ្លងកាត់លោក ស៊ីម ទាំងអស់ ប្រៀបបានដូចជា អ្នកប៉ាវបេន។

ការរកស៊ីយ៉ាងកាក់កបដែលប្រព្រឹត្តទៅយ៉ាងរលូនអស់រយៈពេលជាយូរឆ្នាំ របស់ឈ្មោះ ស៊ីម នេះគេមិនដឹង ថា អាជ្ញាធរខេត្ត កំពង់ឆ្នាំង ជាពិសេសខណ្ឌរដ្ឋបាលជលផលបានទទួលសំណូកប៉ុន្មានពីឈ្មោះ ស៊ីម នេះទេ ។ នៅពេលសួរថា តើឈ្មោះ ស៊ីម នេះមានតួនាទីអ្វីក្នុងខេត្តកំពង់ឆ្នាំង គ្មានអ្នកស្គាល់គាត់ក្រៅពីអ្នកកាសែតឡើយ ។ សព្វថ្ងៃលោក ស៊ីម កាន់កាតអ្នកសារព័ត៌ មាន មួយឈ្មោះកាសែតថ្ងៃនេះ របស់លោក សុខ សុវណ្ណ ៕

photo_of_CEN photo_of_CEN (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.