««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ករណី​បង្ក្រាប​បទ​ល្មើស​ដឹក​ឈើ​គ្រញូូង​ខុស​ច្បាប់

កាលពីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ២២ និង៣០នាទី កម្លាំង​ប៉ុស្តិ៍រដ្ឋបាល​ឡាបាន​សៀក សហការ​ជាមួយ កម្លាំងការិយា​ល័យ​នគរបាល​សេដ្ឋកិច្ច ខេត្តរតនគីរី បានធ្វើការ​បង្ក្រាប​បទ​ល្មើស​ដឹកឈើ​គ្រញូងខុស ច្បាប់ នៅក្នុង​ទីតាំងផ្ទះ ជួលមួយ​កន្លែងដែល​ស្ថិតនៅ​ក្នុងភូមិ ៧មករា សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្តរតនគីរី ។

ដោយមានបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្តរតនគីរី បានបញ្ជាឱ្យកម្លាំងការិ យាល័យជំនាញ ជា មួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឡាបានសៀក ចុះទៅដល់ទីតាំងហើយធ្វើការរឹបអូសបានរថយន្ត ដឹកឈើ គ្រញូងមួយគ្រឿង ម៉ាក កាមរី គូទហើម ពណ៌ខ្មៅ គ្មានស្លាកលេខ និងឈើគ្រញូង ហើយយកទៅរក្សាទុកនៅស្នង ការដ្ឋាននគរបាលខេត្តរតនគីរី ។

ដើម្បីបំពេញបែបបទបញ្ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តរតនគីរី ចំណែកជនដែលរកស៊ីដឹកឈើគ្រញូង ខុសច្បាប់បានរត់ គេច ខ្លួនបាត់ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញា ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

apk2014_02_26b (3) apk2014_02_26b apk2014_02_26b (1) apk2014_02_26b (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.