««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ករណី​ទទួល​ផ្ញើ​ឈើ និង​បើក​ច្រក​ឱ្យ​ឈ្មួញ​ដឹក​ឈើទៅ​លក់​តាម​ព្រំ​ប្រទល់​កម្ពុជា​វៀតណាម​ដោយ​សេរី

នៅថ្ងៃទី​ ០៦ ខែកុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ១២ និង២៥នាទី អ្នកយក ព័ត៌មាន យើងខ្ញុំ ​បានចូល​ទៅ​ថត គំនរ​ឈើយ៉ាង​ច្រើន​ដែលឋិត​នៅ​ក្នុងប៉ុស្តិ៍ការពារ​ព្រំដែនពាម​អូរសាថី លេខ៧០៧ តែនៅ​ពេលនោះ អ្នកសារព័ត៌មាន យើងបាន​សួរទៅលោក​​មេ​ប៉ុស្តិ៍​ឈ្មោះ និន ណា (ហៅប៊ិច)ថា ឈើទាំង​អស់នេះ​ជាឈើរបស់​អ្នកណា ពេលនោះ លោក មេប៉ុស្តិ៍បាន​និយាយ​ថា ឈើនេះ​ខ្ញុំទុក​ដុតចោល ក្រោយមក​លោក​មេប៉ុស្តិ៍​បានឆ្លើយ​ម្តង​ទៀត​ថា ឈើគេផ្ញើ ។

ហើយនៅក្នុងតរំបន់នោះអ្នកសារព័ត៌មានយើងមានការលំបាកក្នុងការយកព័ត៌មានណាស់ ពីព្រោះលោកមេប៉ុស្តិ៍បាន​បង្គាប់​កម្លាំង​ឱ្យកូនចៅចាំនៅតាមដងផ្លូវដើម្បីចាំឱ្យការ និងរារាំងដល់ស្ថាប័នពាក់ព័ន្ធកុំឱ្យ ចូលទៅក្នុងទីនោះ ។

ហើយសូមបញ្ជាក់ថា លោកមេប៉ុស្តិ៍បានអះអាងថា នៅចំពោះមុខអ្នកសារព័ត៌មានយើងថា នៅក្នុងរង្វង់ប៉ុស្តិ៍ទឹកដីប៉ុស្តិ៍ គឺមាន​ទំហំ ៧០០ម៉ែត្រ បួនជ្រុង ពុំអនុញ្ញាតឱ្យអ្នកណាចូលបានឡើយ ដូច្នេះសិទ្ធិរបស់មេប៉ុស្តិ៍រូបនេះ គឺធំជាងលោកតំណាងរាស្ត្រ ឬលោកអភិបាលខេត្តរតនគីរី ទៅទៀតហើយមើលទៅ ៕

apk2014_02_26 (6) apk2014_02_26 (7) apk2014_02_26 apk2014_02_26 (1) apk2014_02_26 (2) apk2014_02_26 (3) apk2014_02_26 (4) apk2014_02_26 (5)

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.